សារអេឡិចត្រូនិច
ផ្ញើ​ថើប ១០០ ខ្សឺត


ប្តី​ធ្វើការ​នៅ​ខេត្ត​ឆ្ងាយ រីឯ​ប្រពន្ធ​នៅផ្ទះ​មើលថែ​កូន​។ ថ្ងៃមួយ​ប្តី​ផ្ញើ​សំបុត្រ​ទៅ​ប្រពន្ធ​ដែល​មាន​សេចក្តី ដូច​តទៅ​៖

ជូន​ចំពោះ​ប្រពន្ធ​សម្លាញ់​ចិត្ត​បង​!

ខែ​នេះ​បង​មិន​អាច​ផ្ញើ​ប្រាក់ខែ​ឲ្យ​អូន​ដូច​រាល់​ខែ​បាន​ទៀត​ទេ តែ​បង​សូម​ផ្ញើ​ជំនួស​នូវ​ស្នាម​ថើប​ពី​ចម្ងាយ ចំនួន ១០០ ខ្សឺត​វិញ​។

ពី​ប្តី​របស់​អូន

ឃុន​ពី​ម៉ូ​ច

 ១ ខែ​ក្រោយមក ប្រពន្ធ​សរសេរ​តទៅ​វិញ​ថា​៖

ជូន​ចំពោះ​ប្តី​សម្លាញ់​ចិត្ត​អូន​!

អូន​សូម​អរគុណ​ចំពោះ​ស្នាម​ថើប​ទាំង ១០០ ខ្សឺត​ដែល​បង​បាន​ផ្ញើ​មក​អូន​។ អូន​សូម​ផ្ញើ​ជូន​បង​វិញ​នូវ​ព័ត៌មាន​នៃ​ការ​ចំណាយ​កន្លង​មក​ដូច​ខាងក្រោម​៖ 

១. អ្នក​ប្រមូល​សម្រាម​គាត់​ព្រម​ថើប​អូន ២ ខ្សឺត ជំនួស​ថ្លៃ​សំរាម ១ ខែ​។

២. លោក​ខាង​ទូរទស្សន៍​ខ្សែកាប​ព្រម​ថើប ៧ ខ្សឺត ដោយ​អត់​យក​ថ្លៃ​ខ្សែកាប​។

៣. ពូ​ម្ចាស់ផ្ទះ​ជួល សុខចិត្ត​ថើប​មួយ​ថ្ងៃ ២ ទៅ ៣ ដង ជំនួស​ថ្លៃ​ជួល​ផ្ទះ ១​ខែ​ពេញ​។

៤. បង​ខាង​អគ្គិសនី ថើប​តែ​មួយ​មុខ គាត់​មិន​ព្រម​ទេ គាត់​សុំ​ថែម​អី​ៗ​ទៀត ខ្ញុំ​ក៏​បាន​ជូន​គាត់​តាម​សំណូមពរ​។

៥. ថ្លៃ​ចំណាយ​រាយរង សរុប​ទៅ ៤០ ខ្សឺត​ទៀត​។

សូម​បង​កុំ​បារម្ភ​ពី​អូន​អី អូន​នៅ​សល់ ៣៥ ខ្សឺត​ទៀត​ចាយ​មិន​ទាន់​អស់​។ អូន​អាច​ទុក​វា​ប្រើ​រហូត​ដល់​ដាច់​ខែ​ហ្នឹង​ទៀត​បាន​ល្មម​បរិបូ​ណ៍​។

សូម​បង​ជួយ​ឲ្យ​ដំបូន្មាន​អូន​ផង​ថា​អូន​ត្រូវ​បន្ត​ធ្វើ​ដូច​អ​ញ្ចឹ​ង​តទៅ​ទៀត ឬ​យ៉ាងណា​។

ពី​ប្រពន្ធ​បង

សុភា

ព័ត៌មានពេញនិយម