សារអេឡិចត្រូនិច
ចំការ​ស្មៅ​ព្រែក​តា​មា​ក់ អម​ដោយ​ជំនោរ​មេគង្គ បរិសុទ្ធ


បើសិន​លោក​អ្នក​ធ្វើ​ដំនើរ​ឆ្លងកាត់​ស្ពាន​ព្រែក​តា​មា​ក់ រួច​បត់​មក​ទឹកដី​ខ្សាច់កណ្តាល​វិញ ដោយ​ធ្វើ​ដំនើរ​តាម​ផ្លូវ​ស្រប​ដង​ទន្លេមេគង្គ លោក​អ្នក​ពិតជា​បាន​ទទួល​ទស្ស​និ​យ​ភាព ចំការ​ស្មៅ​ជុំវិញ​គេហដ្ឋាន​របស់​អ្នកស្រុក និង​រុក្ខជាតិ​ផ្សេង​ទៀត ដែល​ត្រូវ​បាន​បណ្តុះ ឡើង​សម្រាប់​លក់​ជូន​តាម​តម្រូវការ​របស់​ប្រជាជន​ខ្មែរ​។ ការ​ដាំ​ចំការ​ស្មៅ​នេះ មិន​បាន​ផ្តល់​ជា​ការ​នឿយហត់​និង​ផល​លំបាក​ច្រើន​ប៉ុន្មាន​ឡើយ​សម្រាប់​អ្នក​ដាំ​។ ជា​ការ​ពិត​ណាស់ ការ​រៀបចំ​ដី​រាបស្មើ​និង មិន​អោយ​មានទឹក​ដក់​ជា​កត្តា​ត្រូវ​យកចិត្តទុកដាក់​ជា​មុន​។ តម្លៃ​លក់​នៃ​ស្មៅ​នេះ​ត្រូវ​បាន​គេ​គិត​ជា ម៉ែត្រ​ការេ​។ ប្រភេទ​ស្មៅ​ស្លាបទា និង​ដំណេក​ទន្សាយ និង​មាន​តម្លៃ​ខុស​គ្នា​ខ្លាំង​លើ​ទីផ្សារ​។ ការ​ប្រមូល​ផល​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​ការ​ជោក​ជា​បន្ទះ​ទំហំ​ផ្ទាំង រួច​មូរ​ជា​របុំ​។ មុន​និង​ប្រមូល​ផល គេ​សង្កេត​ឃើញ​ថា ទិដ្ឋភាព​ស្រស់​ស​ស្អាត​ណាស់ ហើយ​បាន​រំលេច​ភាព​ស្រស់​ស្អាត នៃ​ផ្ទះ​បុរាណ​ខ្មែរ​យ៉ាង​រស់​រវើក​។ បើ​លោក​អ្នក​អង្គុយ​នៅ​ចំការ​ស្មៅ​តាម​ដង​ទន្លេមេគង្គ លោក​អ្នក​ពិតជា​មានចិត្ត​ចង់​សង់ផ្ទះ​មួយ​នៅ​ទីនោះ​មិន​ខាន​។ ការ​អង្គុយ​លំហែរ​នេះ និង​នាំ​អោយ​អារម្មណ៍​តានតឹង បាន​ធូ​ស្រាល​យ៉ាង​ខ្លាំង​។