សារអេឡិចត្រូនិច
ទន្លេ​រាំង​ស្នេហ៍ កំពង់ធំ​និង​កំពង់ឆ្នាំងធ្វើឲយុវ័យបំភ្លេចមិនបាន


បច្ចុប្បន្ន​បើ​ទោះជា​ខេត្តកំពង់ឆ្នាំង​និង​ខេត្តកំពង់ធំ មាន​ទៅ​តាំង​ជាប់​គ្នា និង​មានឈ្មោះ​ត្រកូល “​កំពង់​”​ក៏​ដោយ​តែ​ទំនាក់ទំនង​ស្នេហា​រវាង​អ្នកក្រុង​ទាំង​ពី​មានដំនើ​រវែង​ឆ្ងាយ មិន​ដូច​ជា​ការ​សម្លឹង​ឃើញ​មុខ​រាល់ថ្ងៃ​នោះ​ឡើយ​។ ទ​ន្លឹ​សាប​ជា​ទន្លេ​មួយ​ដែល​មាន​ស្ពាន​ឆ្លងកាត់​ច្រើន​ជាងគេ​ក្នុង​ប្រទេស​កម្ពុជា​។ ទន្លេ​នេះ​ជា​ឧបសគ្គ​ដដែល​ចំពោះ​ទំនាក់ទំនង​រវាង​អ្នក​នាយ​និង​អ្នក​អាយ​របស់​ដង​ទន្លេ​ទាំង​ពីរ​។​ស្ពាន ជ្រោយចង្វា ស្ពាន​ព្រែក​ព្នៅ ស្ពាន​ព្រែក​ក្តាម សុទ្ធ​សឹង​ជា​ស្ពាន​ដែល​សង់កាត់​ទន្លេ​ដដែល​នេះ​។ បច្ចុប្បន្ន​ទៀត​សោត ស្ពាន​ភ្លោះ​ជ្រោយចង្វា​កំពុង​តែ​សាងសង់​នៅ​ទន្ទឹម​នឹង​ស្ពាន​មុន​ដែល​នឹង​ត្រូវ​បាន​រាប់​លំដាប់​ជា​ស្ពាន​ទី​៤​។ តែ​ទោះជា​ស្ពាន​យ៉ាងច្រើន​បាន​សង់​ឡើងក៍​ដោយ ក៏​ចម្រៀង​ស្នេហា ដ​ង្ហៅ​រកគ្នា​រវាង​កំពង់ឆ្នាំង​និង​កំពង់ធំ​នៅ​តែ​ឧបសគ្គ​ដដែល​។ ធ្លាប់​បានលឺ​សម្តី​របស់​អ្នក​ខេត្ត​កំពង់​ឆ្នាំ​ការ​សិក្សា​គម្រោង​ស្ពាន ដែល​ត្រូវ​សាងសង់​កាត់​ទន្លេ​នេះ​ត្រង់​ចំនុច​ទីរួមខេត្ត​កំពង់ឆ្នាំង​ធ្លាប់​ត្រូវ​បាន រុម​ហ៊ុន​ចិន ធ្វើការ​សិក្សា​មក​ដែរ តែ​ចោរ​ជំនាញ​បាន​លួច​យក កុំព្យូទ័រ​ទាំងនោះ​បាត់​ទៅ​។ បន្ទាត់​ពណ៌​ក្រហម​ជា​ចំងាយ​ផ្លូវ កាត់​ដែល​បាន​ប៉ាន់ស្មាន ចំនែក​ពណ៌​ក្រហម​ជា​ផ្លូវ​បច្ចុប្បន្ន​ដែល​កំពុង​ចរាចរ​រវាង​ស្នេហា​ទាំង​ពីរ​ខេត្ត​។ គេ​សង្ឃឹមថា​ស្នេហា​រវាង​ខេត្ត​ទាំង​ពី​នឹង​ក្លាយជា​ស្នេហា​ជិត​ដី​ឆាប់​ៗ ជាមួយ​ការ​រីក​ចម្រើន​ឥត​ឈប់​ឈរ​របស់​កម្ពុជា​។