សារអេឡិចត្រូនិច
មក​ដល់​ហើយ​!! ព្រៃ​ប្រស់ ម្លប់​ក្រសាំង​ជំនោរ​បឹង​ឬ​ខ្ទម​ស្បូវ​លំហែរ​កាយ


នៅ​តាម​បណ្តោយ​ផ្លូវ​ពី​ខេត្តកំពង់ធំ​ទៅ​កាន់​ខេត្តសៀមរាប​គេ​មិន​ដែល​ភ្លេចខ្លួន និង​ការ​ងាក​មើល​រឺ​ឈប់​លំហែរ​នៅ​រម្យ​និ​យ​ដ្ឋា​ន​ព្រៃ​ប្រស់​នោះ​ឡើយ​។ ជាមួយនឹង ទេសភាព​មាត់បឹង​និ​ខ្យល់ជំនោ​ត្រសៀក អ្នកទេសចរ​អាច​ជ្រើសរើស​ជម្រើស​ក្នុង ការ​បោះ​ទី​តាំ​លំហែ​ក្នុង​ខ្ទម ម្លប់​ក្រសាំង​មាត់ទឹក ឬ​ខ្ទម​សង់​លើ​ទឹក​យ៉ាង​ត្រជាក់​។ លោក​អ្នក​មិន​ចាំបាច់​ខ្វល់ខ្វាយ​ពី​ការ​បរិភោគ​នោះ​ឡើយ​កាលបើ​ភោ​ជ​និ​យ​ដ្ឋា​ន មាន​សេវាកម្ម​បម្រើ​នៅ​ទីនោះ​ស្រាប់​។ ការ​ឈរ​មាត់ទឹក​លាដៃ​សន្ធឹង​ថតរូប​ជា​ស្ទា​យ​របស់​អ្នក ដែល​ចង់​ផ្តិតរូប​នៅ​ព្រៃ​ប្រស់​ក្នុង​អត្ថន័យ​សេរីភាព​។ នៅ​កណ្តាល​បឹង​ដ៏​ធំ​ល្វឹងល្វើយ មាន​ស្មៅ​អណ្តែត​ទឹក​បៃតង​ស្រស់​កាន់តែ​ធ្វើ​អោយ​ទេសភាព​រស់​រវើក​មួយ កំរិត​ទៀត​។ បើ​លោក​អ្នកមាន​ដំនើរ​ទេសចរ​ដោយ​មធ្យោបាយ​ផ្ទាល់​ខ្ឡួ​ន​សូមកុំ​ភ្លេច​នឹង ឈាន​ចូល​ព្រៃ​ប្រស់​ដើម្បី​យក​រូបភាព​លិ​ក​អ្នក​ទៅ​បង្អួត​មិត្ត​ភ័ក​ពី​សម្រស់ ដែនដី​កម្ពុ​ជាមួយ​នេះ​។