សារអេឡិចត្រូនិច
បើ​មាន​ពេល​កុំ​រំលង​ភ្នំ​គូ​លេ​ន​ឲ​សោះ !!


ភ្នំ​គូ​លេ​ន​ស្ថិត​នៅ​ក្នុងស្រុក​ស្វាយ​លើ និង​ស្រុក​វ៉ា​រិ​ន ចំងាយ ៦០​គីឡូម៉ែត្រ​ពី​ក្រុង​សៀមរាប និង​ប្រហែល ២៥​គីឡូម៉ែត្រ​ពី​ប្រាសាទបន្ទាយស្រី​។ ភ្នំ​គូ​លេ​ន​មានឈ្មោះ​ដើម​ថា ម​ហិ​ន្ទ្រ​ព៌​ត ជា​កន្លែង​ដែល​ព្រះបាទ​ជ័យ​វរ្ម័ន​ទី​២ ប្រារព្ធ​ធ្វើ​ពិធី​ទេវរាជ និង​ប្រកាស​ឯករាជ្យ​ពី​ប្រទេស​ជ្វា​ក្នុង​ឆ្នាំ​៨០២ ដែល​ជា​ពេល​ដែល​សម័យ​អង្គរ​កើតឡើង​។ ភ្នំ​នេះ​ជាទី​ក្រុង​របស់​ចក្រ​ខ្មែរ (​អាណាចក្រ​ខ្មែរ​)​ដំបូង​គេ​ជិត​កន្លះ​សតវត្ស​មុន​ពេល​ប្តូរ​ទៅ​ហិ​ហ​រា​ល័យ ដែល​ឥ​ឡូង​នេះ​ហៅ​ថា​រលួស​។ មាន​ប្រាសាទ​ប្រហែល ២០ ត្រូវ​បាន​រក​ឃើញ​នៅ​លើ​ភ្នំ​នេះ​។