សារអេឡិចត្រូនិច
បណ្ដុះបណ្ដាល ប្រព័ន្ធ E.Crime និង NDT ដល់​មន្ត្រី​នគរបាល


ភ្នំពេញ​: នគរបាល​ទទួល​បានការ​បណ្ដុះបណ្ដាល ប្រព័ន្ធ​កំណត់​ត្រា​ទិន្នន័យ បទល្មើស​ព្រហ្មទណ្ឌ E-Crime និង​ប្រព័ន្ធ​បញ្ជូន​សារ NDT ងាយស្រួល​ក្នុង​កា​រប​ញ្ជូ​ល​ទិន្នន័យ បាន​គ្រប់​ទីកន្លែង គ្រប់ពេលវេលា​។

ក្នុង​ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល ប្រព័ន្ធ​កំណត់​ត្រា​ទិន្នន័យ បទល្មើស​ព្រហ្មទណ្ឌ E-Crime និង​ប្រព័ន្ធ​បញ្ជូន​សារ NDT ដល់​មន្ត្រី​នគរបាល តាម​បណ្ដាល​ស្នងការ ដ្ឋា​ន នគរបាល​ខេត្ត នា​ព្រឹក​ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០១៦ លោក​ឧត្តមសេនីយ៍ទោ គង់ វិចិត្រ អនុប្រធាន​សេនាធិការ បាន​មាន​ប្រសាសន៍ ផ្ដាំផ្ញើ​ដល់​សិក្ខាកាម​ថា នេះ​ជា​ក្រុម​ទី​៣ ដែល​បាន​មក​ទទួល ការ​បណ្ដុះបណ្ដាល​នេះ ប្រព័ន្ធ​កំណត់​ត្រា​ទិន្នន័យ បទល្មើស​ព្រហ្មទណ្ឌ E-Crime និង​ប្រព័ន្ធ​បញ្ជូន​សារ NDT ពិតជា​មាន​សារៈសំខាន់ ក្នុង​រក្សា​ទុក​ទិន្នន័យ​បទល្មើស ជា​ពិសេស​លើ​ការ​រក្សា​ទុក នូវ​ទិន្នន័យ​របស់​ជនល្មើស ដែល​ធ្លាប់​ប្រព្រឹត្តិ​បទល្មើស និង​ជនល្មើស ដែល​មិន​ទាន់​ចាប់ខ្លួន​បាន ។

លោក បាន​មាន​ប្រសាសន៍​បន្ត​ទៀត​ថា ប្រព័ន្ធ​កំណត់​ត្រា​ទិន្នន័យ បទល្មើស​ព្រហ្មទណ្ឌ E-Crime និង​ប្រព័ន្ធ​បញ្ជូន​សារ NDT ងាយស្រួល ក្នុង​ការ​បញ្ចូល​ទិន្នន័យ បាន​គ្រប់​ទីកន្លែង គ្រប់ពេលវេលា ឲ្យ​តែ​មាន​កុំព្យូទ័រ​យួរដៃ ឬ​ក៏ ទូរស័ព្ទ​ដៃ​ក៏​បាន ហើយ​រាល់​ទិន្នន័យ​ទាំងអស់ ដែល​បាន​បញ្ចូល មន្ត្រី​នគរបាល ដែល​មាន User អាច​ចូល​មើល​ទិន្នន័យ ទាំងអស់​បាន ។

លោក​ឧត្តមសេនីយ៍ទោ គង់ វិចិត្រ ក៏​បាន​មាន​ប្រសាសន៍ ណែនាំ​ដល់​សិក្ខាកាម​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់ ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ ឲ្យ​បាន​ល្អ ដើម្បី​ឲ្យ​ការ​បញ្ចូល​ទិន្នន័យ បាន​រហ័ស និង​មាន​ប្រសិទ្ធភាព​៕