សារអេឡិចត្រូនិច
ជនសង្ស័យ​៩​នាក់ ត្រូវ​បាន​ចាប់ខ្លួន​ពី​បទ​ហ៊ែ​ក ចូល​មើល​វេ​ប​សាយ​រដ្ឋាភិបាល​ថៃ


ប៉ូ​លី​ស​ថៃ​បាន​ចាប់ខ្លួន​មនុស្ស​៩​នាក់ ដែល​ត្រូវ​បាន​សង្ស័យ​ថា​បាន​ហ៊ែ​ក​កុំព្យូទ័រ ដែល​ជា​ការ​លួច​មើល​ព័ត៌មាន​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ខុសច្បាប់ ដោយ​លួច​មើល​វេ​ប​សាយ​ជា​ច្រើន​រដ្ឋាភិបាល​ថៃ​ដើម្បី​តវ៉ា​ប្រឆាំង​ការ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​សន្តិសុខ​កុំព្យូទ័រ

ដែល​ក្រុម​អ្នក​រិះគន់​និយាយ​ថា គឺជា​ការ​ពង្រឹង​ការ​គ្រប់គ្រង​លើ​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត ដោយ​ក្រុម​អាជ្ញាធរ​ថៃ​។

សភា​ថៃ បាន​អនុម័ត​ការ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​សន្តិសុខ​កុំព្យូទ័រ​នេះ នៅ​ក្នុង​ខែ​នេះ ។

ក្រុម​អង្គការសិទ្ធិមនុស្ស​បាន​និយាយ​ថា ការ​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់​សន្តិសុខ​កុំព្យូទ័រ​នេះ នឹង​នាំ​ឲ្យ​មានការ​តាមដាន​បន្ថែម​ទៀត​យ៉ាង​តឹង​រឹង ដោយ​រដ្ឋ​លើ ប្រព័ន្ធ​អន​ឡាញ​(online)​និង​លើ​ការ​ប្រើប្រាស់​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណែ​ត​។