សារអេឡិចត្រូនិច
ថ្ងៃ​ចុង​ស​ប្តា​ហ៍ លំហែកាយ​តាម​ដងព្រៃ​លិច​ទឹក​ដ៏​កម្រ​នៅ​កម្ពុជា​ពិតជា​ធ្វើ​ឲ​អស់​ទុក្ខ​កង្វល់ពីការងារ


នៅ​រដូវប្រាំង ពេល​ទឹក​ស្រក ទី​នេះ​បាន​រំលេច​ឲ្យ​ឃើញ​នូវ​ឆ្នេ​ខ្សាច់​ពណ៌​ស​ដ៏​ស្រស់​ស្អាត ដែល​លាតសន្ធឹង តាម​បណ្តោយ​ដង​ទន្លេ គួរ​ឲ្យ​ចង់​ដើរ​លេង​កម្សាន្ត ហើយ​ក៏​មាន​ព្រែក​ជា​ច្រើន ដោយ​មាន ព្រែក​ខ្លះ​មានទឹក​ហូរ​លឿន​។ នៅ​តាម​បណ្តោយ​ទន្លេមេគង្គ  ក្នុង​ឃុំ​ស្វាយ តំបន់​អភិរក្ស​ដីល្បាប់​រុំ​សា ត្រូវ​បានការ​ពារ​ដោយ​ច្បាប់ ជា​ពិសេស​តំបន់​ត្រី​ពង ដែល​ជាទី​កន្លែង​ផ្តល់​នូវ​ការ​បង្ក​កំណើត​ដល់​ត្រី​រាប់​លាន​ក្បាល សត្វ​បក្សា បក្សី និង​សត្វព្រៃ​ដ៏​ទៃ​ទៀត ព្រមទាំង​មាន​ដើមឈើ​ជា​ច្រើន​ប្រភេទ  ផ្តល់​ឲ្យ​តំបន់​នេះ​ក្លាយជា តំបន់​អេកូឡូស៊ី​ដ៏​ធំ​មួយ​។ ឃុំ​អូរ​ស្វាយ មាន​ចម្ងាយ​៥៧​គីឡូម៉ែត្រ ពី​ផ្លូវជាតិ​លេខ​៧ និង​អាច​ធ្វើ​ដំណើរ​តាម​ទន្លេមេគង្គ​ដែល​ហូរ​ឆ្ពោះទៅ ទិស​ពាយព្យ​នៃ​ក្រុង​ស្ទឹង​ត្រែង​៕