សារអេឡិចត្រូនិច
ម៉ែកូន​!! ធម្មជាតិ​តាម​ដងផ្លូវ​ពី​រតនគីរី​ទៅ​មណ្ឌល​គី​រី ឃើញ​ហើយ​នឹក​ស្រុក​កំណើត


នៅ​លើ​ដង​វី​ថី​ដ៏​ឆ្ងាយ​នេះ លោក​អ្នក​នឹង​ប្រទាស់​ឃើញ​ផ្លូវ​បត់បែន​រាប់​មិន​អស់​ដែល​មាន​បង្គោល​សញ្ញា​ចរាចរណ៍​សម្រាប់​ងាយស្រួល​កត់សំគាល់​ផ្លូវ​កោង​។ រឹតតែ​ធ្វើ​ឲ្យ​អារម្មណ៍​រំភើប​ប្រៀប​ដូច​ជា​លោត​ពី​ទី​ខ្ពស់​នោះ​គឺ​លោក​អ្នក​ត្រូវ​ឡើង​ទួល ចុះ​ភ្នំ និង​ឆ្លងស្ពាន​ដែល​មើលទៅ​ប្រៀប​ដូច​ជា​លោក​អ្នក​កំពុង​ស្ថិត​នៅ​លើ​ផ្ទាំងគំនូរ ប៉ុន្តែ​ជា​ការ​ពិត​មិនមែន​ប្រឌិត​នោះ​ទេ​។ពិសេស​ជាង​នេះ​ទៀត អ្នកដំណើរ​ច្បាស់​ណាស់​នឹង​ឃើញ​រុក្ខជាតិ​តូច​ធំ​គ្រប់​ប្រភេទ​ខ្ពស់ត្រដែត​នៅ​តាម​សង្ខាង​ផ្លូវ​ដែល​ប្រៀប​ជា​ពួក​គេ​កំពុង​លើកដៃ​ស្វាគមន៍​ក្រុម​អ្នក​ធ្វើ​ដំណើរ​ដែល​បណ្ដែតអារម្មណ៍​ទៅ​តាម​បទ​ចម្រៀង ឬ​សំឡេង​តន្ត្រី​ធម្មជាតិ​ចេញពី​ព្រៃ​ព្រឹក្សា​លតា​វល្លិ​។ ឆ្លង​ផុត​ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត ជូន​កាល​ឃើញ​ស្លាក​សញ្ញា​តំបន់​ព្រៃ​សហគមន៍ ឬ​តំបន់​អភិរក្ស ឬ​ក៏​ព្រៃ​ល្បាស់​។

ផ្លូវ​ជាង​២០០​គីឡូម៉ែត្រ​ហាក់ដូចជា​ឆ្ងាយ ប៉ុន្តែ​ពេល​ធ្វើ​ដំណើរ​លើង​ផ្លូវ​ដែល​ពោរពេញ​ដោយ​សម្រស់​ធម្មជាតិ និង​គ្មាន​អ្វី​រំខាន​ដល់​ចរាចរណ៍ ស្រាប់តែ​ទៅ​ដល់​ទីរួមខេត្ត​មណ្ឌល​គី​រី​ក្នុង​រយៈពេល​មួយ​ដែល​អារម្មណ៍​របស់​លោក​អ្នក​មិន​ទាន់​អស់ចិត្ត​នឹង​ធម្មជាតិ​ឡើយ​៕