សារអេឡិចត្រូនិច
អំនួត​សប្បាយចិត្ត


ត្រឡប់​ពី​សាលារៀន​មក​ដល់​ផ្ទះ​ភ្លាម ចូ​ចូ អួត​ប្រាប់​ឪពុក​: 

- ប៉ា​អ្ហា៎​! ថ្ងៃនេះ​កូនប្រុស​របស់​ប៉ា​ពិសេស​ជាងគេ​។

- ពិសេស​រឿង​អ្វី ?

- គឺ​ក្នុង​មួយ​ថ្នាក់ មាន​តែ​ខ្ញុំ​ម្នាក់​គត់​អាច​ឆ្លើយ​សំណួរ​លោកគ្រូ​បាន​។

- លោកគ្រូ​សួរ​ថា​ម៉េច?

- គាត់​សួរ​ថា​អ្នក​ណា​ញើសសំបោរ​ប្រឡាក់​កៅអី​គាត់​។

- ចុះ​អ្នក​ណា​ញើសសំបោរ?

- គឺ​ខ្ញុំ​!