សារអេឡិចត្រូនិច
ផ្ទះ​កូនកំលោះ ផ្ទះ​កូនក្រមុំ​ជនជាតិភាគតិច​បង្កប់ន័យ​អប់រំ​ដ៏​សំខាន់​សម្រាប់​កូន​ខ្មែរ


ផ្ទះ​កូនកំលោះ ផ្ទះ​កូនក្រមុំ​របស់​ជនជាតិភាគតិច​នៅ​ភាគ​ឥ​សាន្ត​បាន​ក្លាយជា​សម្បត្តិ​ប្រពៃណី​មួយ​យ៉ាង​ពិសេស​យូរលង់​ណាស់​មក​ហើយ​។ តាម​ពិត​ទៅ​ផ្ទះ​នេះ​មាន​ខ្លឹមសារ​ដ៏​សំខាន់​ចំពោះ​កូន​ៗ​ដែល​ធំ​ពេញវ័យ​ក្នុង​ការ​សម្រេចចិត្ត​ជ្រើសរើស​គូស្រករ​ដែល​ឪពុក​ម្តាយ និង​ចាស់ទុំ​ផ្តល់​សិទ្ធិ​ជា​ធំ​ដល់​ពួក​គេ​។

តាម​ការ​ឲ្យ​ដឹង​ពី​លោកស្រី ស៊ុម សុ​គ​ន្ធា អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​រតនគីរី​ថា ពេល​កូនប្រុស កូនស្រី​ធំ​ពេញវ័យ​ពោល​គឺ​ដល់​វ័យ​មានគូស្រករ ឪពុក​ម្ដាយ និង​ចាស់ទុំ​ជនជាតិភាគតិច​ឲ្យ​ពួក​គេ​ដេក​ផ្ទះ​ដាច់​ដោយឡែក​គ្រួសារ​។ ដូច្នេះ​ឪពុក​ម្តាយ​បាន​ធ្វើ​ផ្ទះ​ឲ្យ​កូនប្រុស​ដេក​ផ្សេង និង​កូនស្រី​ដេក​ផ្សេង​។ ពេល​នោះ​បើ​កូនប្រុស​ពេញចិត្ត​លើ​កូនក្រមុំ​ណា​ម្នាក់ កូនប្រុស​អាច​ចូល​ទៅ​ផ្ទះ​កូនក្រមុំ​នោះ​បាន ហើយ​បើ​កូនក្រមុំ​ពេញចិត្ត នាង​នឹង​នៅ​ស្ងាត់ស្ងៀម ប៉ុន្តែ​បើ​នាង​មិន​ពេញចិត្ត នាង​ដេញ​បុរស​នោះ​ចេញ​វិញ​។ «​នេះ​តាម​ខ្ញុំ​ឮ​ត​ៗ​គ្នា វា​អត់​ទាន់​មាន​ឯកសារ​ច្បាស់លាស់​ទេ​។ ដល់​ពេល​កូនកំលោះ​កូនក្រមុំ​នោះ​ត្រូវ​គ្នា ចាស់​ៗ​ដឹង​ឮ ពួក​គាត់​រៀបចំ​ឲ្យ​អ្នក​ទាំង​ពីរ​រៀប​ការ​តែ​ម្តង​»​។