សារអេឡិចត្រូនិច
ទឹកធ្លាក់​ដ៏​អស្ចារ្យ​មាន​ទាំង​វា​រី​អគ្គិសនី​ខ្នាត​តូច គួរ​ឲ​ស្រលាញ់


ទឹកធ្លាក់​រម​នាទី​ពីរ​ជា​កន្លែង​កម្សាន្ត​ដ៏​រីករាយ​មួយ​នៅ​ក្នុង​ខេត្ត​មណ្ឌល​គី​រី​។ ពេល​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ទៅ​ដល់ទី​នោះ​ប្រាកដជា​ចម្លែក​អារម្មណ៍​នឹង​សំឡេង​ពីរ​ខុស​គ្នា​ពោល​គឺ​សំឡេង​ទឹកធ្លាក់ និង​សំឡេង​វា​រី​អគ្គិសនី​លាយ​បញ្ចូល​គ្នា​ក្នុង​ពេល​តែ​មួយ​។

ទឹកធ្លាក់​លើ​ផ្ទាំង​ថ្ម​កម្ពស់​ប្រហែលជា​៥​ម៉ែត្រ ប៉ុន្តែ​បើ​សរុប​ទាំង​ផ្នែក​ខាងលើ និង​ខាងក្រោម​ប្រហែលជា​៣០០​ម៉ែ​ត្រដែ​លលេង​កម្សាន្ត​បាន​។​នៅ​ជាប់​ទឹកធ្លាក់​នោះ​មាន​វា​រី​អគ្គិសនី​ខ្នាត​តូច​មួយ​ដែល​អាច​បម្រើ​ដល់​អ្នក​ភូមិ​នៅ​ទីនោះ​បាន​ខ្លះ​។ វា​មាន​បំពង​ដែក​មួយ​ប្រវែង​ប្រហែល​១៥​ម៉ែត្រ និង​មាន​សន្ទះ​នៅ​ខាងក្នុង​សម្រាប់​បុក​នឹង​កម្លាំង​ទឹក​ហូរ​ចូល​ដែល​បង្កើត​បានជា​សំឡេង​ផាំង​ៗ​ក្នុង​រយៈពេល​ប្រមាណ​៣០​វិនាទី​ម្តង​។ សំឡេង​ទឹកធ្លាក់ និង​សំឡេង​វា​រី​អគ្គិសនី​បាន​លាន់លឺ​ឡើង​ពេញ​ត្រចៀក​ដែល​ប្រៀប​ដូច​ជា​សំឡេង​តន្ត្រី និង​ស្គរ​ស្វាគមន៍​អ្នក​ទៅ​កម្សាន្ត​អីចឹង​ដែរ​។