សារអេឡិចត្រូនិច
អូរ​ច្រ​ឡង់ ស្រស់​ស្អាត​ប្រៀប​ដូច «​ក្រមុំ​នៅស៊ីន» មិនដែលមានអ្នកណាទៅដស់


ទឹក​ហូរ​អូរ​ច្រ​ឡង់ ឬ​ហៅ​ថា អូរ​វែង ដែល​ស្ថិត​នៅ​ចម្ងាយ​៤៤​គីឡូម៉ែត្រ ពី​ក្រុង​ស្ទឹង​ត្រែង ប្រៀប​ដូច​ជា «​ក្រមុំ​ព្រហ្មចារី​» នៅ​ក្នុង​ព្រៃ​ស្ងប់ស្ងាត់ បែប​ធម្មជាតិ​សុទ្ធសាធ ហើយ​ភ្ញៀវ​ទេសចរ​ភាគច្រើន នៅ​មិន​ទាន់​ស្គាល់ ឬ​ទៅ​លេង​ច្រើន​នោះ​ទេ​។

អូរ​ច្រ​ឡង់ ស្ថិត​នៅ​ភូមិ​អូរ​ច្រ​ឡង់ ឃុំ​ម្រះ ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង ប៉ុន្តែ​ទឹក​ហូរ​អូរ​ដ៏​ស្រស់​ស្អាត​នេះ មិន​ទាន់​មាន​ផ្លូវ​ចូល​ស្រួល​នៅឡើយ​ទេ ដោយ​ត្រូវធ្វើ​ដំណើរ​ចេញពី​ភូមិ​ឆ្លងកាត់​ព្រៃ ចម្ងាយ​២៧០០​ម៉ែត្រ​ទើប​ដល់ ហើយ​ក៏​មិន​ទាន់​មាន​ចំណីអាហារ​លក់​ដែរ ពោល​គឺ​នៅ​លក្ខណៈ​បែប​ធម្មជាតិ​សុទ្ធសាធ​តែ​ម្ដង​ក្នុង​ព្រៃ​។