សារអេឡិចត្រូនិច
Manchester United បាន​យកឈ្នះ West Ham United ២-០


អ្នកគ្រប់គ្រង​ក្រុម Man UTD លោក Jose Mourinho ពេល​នេះ​មិន​ទាន់​ស្គាល់​ពាក្យ​ថា​ចាញ់​ឡើយ​ទេ នៅ​១៣​ប្រកួត​ចុង​ក្រោយ​នេះ​គិត​លើ​គ្រប់​កម្មវិធី ដែល​វា​ជា​កំណត់​ត្រា​ដ៏​វែង​បំផុត​របស់​ពួក​គេ​គិត​ចាប់ពី​ខែ​មិ​នា ឆ្នាំ​២០១៣​មក​។​ក្នុង​ការ​ប្រកួត​យប់មិញ ចាប់ផ្ដើម​លេង​បាន​តែ​១៥​នាទី អាជ្ញាកណ្ដាល​លោក Mike Dean បាន​ពិន័យ​កាត​ក្រហម​លើ Feghouli ក្រោយ​ខ្សែបម្រើ​រូប​នេះ​ឈូស​ជើង Phil Jones​។

ទោះជា​សល់​គ្នា​ត្រឹម​១០​នាក់​ប៉ុន្តែ West Ham បាន​ព្យាយាម​គាបសង្កត់​យ៉ាង​ខ្លាំង​តែ​មិន​បាន​សម្រេច ហើយ​របូត​គ្រាប់​បាល់​វិញ​នៅ​នាទី​៦៣ ដោយ Rashford បញ្ជូន​ឲ្យ Mata ស៊ុត​បញ្ចូល​ទី​បាន​យ៉ាង​ល្អ​។​ដោយឡែក​គ្រាប់​ទី​២ ធ្វើ​បាន​សម្រេច​ដោយ​ខ្សែប្រយុទ្ធ Ibrahimovic នៅ​នាទី​៧៨​។ ក្រោយ​បាន​៣​ពិន្ទុ​ពី​ប្រកួត​នេះ Manchester United នៅ​រក្សា​ដំណែង​លេខ​៦​ដដែល​ប៉ុន្តែ​បន្ថយ​គម្លាត​ពិន្ទុ ពី​លេខ ៤​ត្រឹម​១​ពិន្ទុ​ប៉ុណ្ណោះ​៕