សារអេឡិចត្រូនិច
ខ្សែ​រ៉​ត​ប៊ូ​ស្រា វែង​ជាងគេ​បំផុត​នៅ​កម្ពុជា ធ្វើ​ឲ្យ​អ្នក​ជិះ​រន្ធត់ រហូត​ដល់​រាក​នោម​តាម​ខោរ


ខ្សែ​រ៉​ត​នៅ​រមណីយដ្ឋាន​ប៊ូ​ស្រា ជា​ខ្សែ​រ៉​ត​ដែល​វែង​ជាងគេ​បំផុត​នៅ​ប្រទេស​កម្ពុជា និង​ជា​ខ្សែ​រ៉​ត​ខ្ពស់​ជាងគេ​បំផុត​មួយ​នៅ​អាស៊ី ដែល​ធ្វើ​ឲ្យ​អ្នក​ជិះ​កម្សាន្ត ទទួល​បាន​អារម្មណ៍​ភ័យរន្ធត់ លាយឡំ​នឹង​អារម្មណ៍​រំភើប​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​។

 ខ្សែ​រ៉​ត​នេះ​មាន​ប្រវែង​សរុប ១៥០០​ម៉ែត្រ វែង​ជាងគេ​បំផុត​នៅ​កម្ពុជា និង​មាន​ចំណុច​ខ្ពស់​បំផុត​ឆ្លងកាត់​ជ្រោះ​ប៊ូ​ស្រា កម្ពស់ ១០០​ម៉ែត្រ ជា​ខ្សែ​រ៉​ត​មួយ​ក្នុង​ចំណោម​ខ្សែ​រ៉​ត​ខ្ពស់​ៗ​បំផុត​នៅ​អាស៊ី​។ ភ្ញៀវ ដែល​ទៅ​ជិះ​កម្សាន្ត តែង​ទទួល​បាន​ភាព​រន្ធត់ តែ​ទទួល​បាន​បទ​ពិសោធន៍​ល្អ ដើម្បី​ជម្នះ​ភាព​ភ័យ​ខ្លាច និង​សប្បាយ​រីករាយ​ខ្លាំង​។

លោក បន្ត​ថា​ខ្សែ​រ៉​ត​នេះ មាន​ដើមឈើ​៩​ដើម ខ្សែ​៦ ស្ពាន​យោល​លើ​អាកាស​កម្ពស់​ជាង​៣០​ម៉ែត្រ​១ និង​មាន​ខ្សែ​ភ្លោះ (Honey Moon Zipline) ផង​ដែរ​។ ជា​ធម្មតា ភ្ញៀវ​អាច​ជិះ​គ្នា​ច្រើន​បំផុត​ម្តង​បាន ៩​នាក់ លេង​រយៈពេល​ប្រហែល​២​ម៉ោង ប៉ុន្តែ​បើ​គ្នា​តិច​ជាង​នេះ និង​ត្រូវ​ប្រើ​ពេល​តិច​ជាង​ទៅ​តាម​ហ្នឹង​ដែរ​។ លោក នៅ បន្ថែម​ថា ខ្សែ​រ៉​ត​ប៊ូ​ស្រា សាងសង់​ឡើង​ដោយ​វិស្វករ​បរទេស ខណៈ​ដែល​ក្រុមហ៊ុន​មានបទពិសោធន៍​ជាង​២៥​ឆ្នាំ ហើយ​ភ្ញៀវ​ដែល​មក​លេង​កម្សាន្ត​គឺ ធានា​សុវត្ថិភាព​១០០%​។ ចំពោះ​តម្លៃ​ជិះ​ខ្សែ​រ៉​ត​នេះ ភ្ញៀវ​បរទេស​៦៩​ដុល្លារ ខ្មែរ​៤៩​ដុល្លារ​។ ប៉ុន្តែ​បច្ចុប្បន្ន​ក្រុមហ៊ុន​បញ្ចុះតម្លៃ​ជិត​៥០% ភ្ញៀវ​បរទេស​សល់ ៤៥​ដុល្លារ និង​ភ្ញៀវ​ជនជាតិ​ខ្មែរ​សល់​ត្រឹមតែ ២៥​ដុល្លារ​ប៉ុណ្ណោះ​។