សារអេឡិចត្រូនិច
ព្រះ​អង្គ​ខ្មៅ សល់​ពី​សម័យ​ស្ដេច​កន ធ្វើ​ពី​សំរឹទ្ធ​ព្រះ​នេត្រ​ដាំ​ពេជ្រ​សុទ្ធ


ព្រះ​អង្គ​ខ្មៅ ជា​ព្រះ​ពុទ្ធរូប​តែ​មួយ​អង្គ​គត់ ដែល​នៅ​សល់​តាំងពី​សម័យ​ហ្លួង​ព្រះស្ដេច​កន នៅ​ចន្លោះ​សតវត្ស​ទី​១៥-១៦​។ ព្រះ​អង្គ​ខ្មៅ បច្ចុប្បន្ន​ស្ថិត​នៅ​វត្ត​ព្រៃអង្គរ​ក្នុង ភូមិ​បន្ទាយ​ព្រៃនគរ ឃុំ​ដូនតី ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ គឺ​ធ្វើ​ឡើង​ពី​មាស​ខ្មៅ លាយ​ជាមួយ​សំរឹទ្ធិ និង​ព្រះ​នេត្រ​ដាំ​ពេជ្រ ហើយ​ល្បី​ថា​មាន​បារមី​សក្ដិ​សិទ្ធិ​ណាស់ ខណៈ​អ្នកធំ​ៗ​មន្ត្រីរាជការ និង​អ្នក​នៅ​ក្រៅប្រទេស ក៏​តែង​ទៅ​បន់ស្រន់​បាន​សម្រេច​ដូច​បំណង​។