សារអេឡិចត្រូនិច
ចង់ទៅ​ខ្លាំង​ណាស់​!! ទិដ្ឋភាព​ទាក់ចិត្ត​ពីលើ​ទូក​តាម​ទឹក ទៅ​កាន់​ជ្រោះ​តា​តៃ


ទឹកជ្រោះ​តា​តៃ ជា​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ទាក់ទាញ និង​ល្បីឈ្មោះ​មួយ នៅ​ខេត្តកោះកុង ដោយសារ​សម្រស់​ដ៏​ទាក់ចិត្ត​ប្រៀប​ឋានសួគ៌​ប្រតិស្ឋាន​លើ​ផែនដី​។ ភ្ញៀវ​ទេសចរ​ដែល​ចង់​មក​ទស្សនា​នៅ​ទី​នេះ ភាគច្រើន​ត្រូវ​ជ្រើសរើស​សេវា​ជិះទូក ត្បិត​អី​នៅ​តំបន់​នេះ​មិន​មាន​ផ្លូវ​ល្អ​នោះ​ឡើយ ម្យ៉ាងទៀត​ការ​ធ្វើ​ដំណើរ​តាម​ទូក​ប្រមាណ ២០​នាទី អាច​នាំ​ចក្ខុ​ប្រទះ​ទិដ្ឋភាព​ដ៏​ស្រស់​ត្រកាល និង​វាយោ​បោកបក់​មក​ប៉ះ​កាយ​រំសាយ​អារម្មណ៍​។