សារអេឡិចត្រូនិច
ស្លឹក​ត្របែក មាន​អត្ថ​ប្រ​យោ​ជ​ន៏ សំខាន់​ៗ ១០ យ៉ាង​ចំពោះ​សុខភាព


ស្លឹក​ត្របែក​មាន​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម  វីតាមីន C និង​សារធាតុ​ផ្សេង​ៗ​ទៀត​ដែល​អាច​ផ្តល់​ផល​វិជ្ជមាន​យ៉ាងច្រើន​លើសលុប ក្នុង​ការ​បង្កើន​កម្រិត​ប្រព័ន្ធ​ភាពស៊ាំ​ក្នុង​រាង​កាយ​របស់​មនុស្ស ។ ដើម្បី​ទាញ​យក​អត្ថ​ប្រ​យោ​ជ​ន៏​ពី​ស្លឹក​ត្របែក​បាន​អ្នក​អាច​សាកល្បង​ទទួលទាន ទឹកតែ​ស្លឹក​ត្របែក តាម​វិធី​ខាងក្រោម​នេះ​បាន​៖​យក​ស្លឹក​ត្របែក​មួយ​ក្តាប់ដៃ​មក​ត្រាំ​ក្នុង​ទឹក​ក្តៅ​រយៈពេល 15 នាទី បន្ទាប់​មក​ច្រោះ​យក​ស្លឹក​ត្របែក​នោះ​ចេញ ហើយ​យក​ទឹក​ដែល​នៅ​សល់​ដាំ​ឲ្យ​ពុះ ហើយ​ឆុង​ជាមួយ​តែ​ដើម្បី​ទទួលទាន ។ អ្នក​អាច​បន្ថែម​ស្ករ​ឬ​ទឹកឃ្មុំ​បាន ប៉ុន្តែ​មិន​អាច​បន្ថែម​ទឹកដោះគោ​ចូល​បាន​ទេ​។ អត្ថ​ប្រ​យោ​ជ​ន៏​ចំពោះ​សុខភាព​ដែល​អ្នក​និង​ទទួល​បាន​៖1. សម្រក​ទម្ងន់​2. បន្ថយ​កូ​លេ​ស្តេ​រ៉ុល​ក្នុង​រាង​កាយ​3. ការពារ​ជំងឺ​ទឹកនោមផ្អែម​4. ព្យាបាល​ជំងឺ​រាគ​5. ជួយ​សម្រួល​ប្រព័ន្ធ​រំលាយ​អាហារ​6. កំចាត់​បញ្ហា​មាត់​ធ្មេញ ដូច​ជា ការ​ឈឺធ្មេញ ឈឺ​បំពង​ករ និង​ក្លិន​មាត់​7. ជួយ​បញ្ចុះ​កំ​ដៅ​សម្រាប់​អ្នក​ដែល​មាន​ជំងឺគ្រុនឈាម​8. ការពារ​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ល់​9. ធ្វើ​ឲ្យ​មេជី​វិត​លួត​លាស់​បាន​ល្អ​10. ព្យាបាល​អាការ​ប្រតិកម្ម​អា​លែ​ហ្សី​ផ្សេង​ៗ៕ តើ​ប្រិ​យ​មិត្ត​យល់​យ៉ាងណា​ដែរ?