សារអេឡិចត្រូនិច
រឿង​អប់រំ​ខ្លី​៖ ធម្មជាតិ​របស់​សត្វ​ខ្យាដំរី


ថ្ងៃមួយ​មាន​សត្វ​ខ្យាដំរី​មួយ​ក្បាល បាន​សំលឹង​មើល​ជុំវិញ​ទីកន្លែង​ដែល​វា​ធ្លាប់​រស់នៅ ហើយ​វា​ក៏​សំរេចចិត្ត​ផ្លាស់​ទីកន្លែង​ទៅ​រស់នៅ​កន្លែង​មួយ​ថ្មី​ទៀត​។

ពីរ​បី​ថ្ងៃក្រោយ​វា​ក៏​ចាប់ផ្តើម​ធ្វើ​ដំណើរ​ឆ្លងកាត់​ព្រៃ​ភ្នំ​និង​វ​ល្លិ៍​។ វា​បន្តដំណើរ​រហូត​ដល់​ស្ទឹង​មួយ​។

ខ្យាដំរី​បានឃើញ​ស្ទឹង​មួយ​ដែល​មានទឹក​យ៉ាង​ជ្រៅ ហើយ​ធំ​ខ្លាំង​ណាស់​។ វា​មិន​អាច​ឆ្លងកាត់​ស្ទឹង​នោះ​បាន​ទេ​។ វា​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​ឆ្លងកាត់​ស្ទឹង​នេះ ប៉ុន្តែ​ហាក់ដូចជា​គ្មាន​វិធី​ទាល់តែ​សោះ​។ វា​ក៏​គិត​ថា​ប្រហែលជា​ត្រូវ​បក​ក្រោយ​វិញ​ហើយ​។

ស្រាប់តែ​ពេល​នោះ​វា​បានឃើញ​កង្កែប​មួយ កំពុង​អង្គុយ​នៅ​ក​ម្ពោ​ធ​ព្រៃ​ក្បែរ​ច្រាំង​។ វា​ក៏​សំរេចចិត្ត​សុំ​អោយ​កង្កែប​ជួយ​ចំលង​ទៅ​ត្រើយម្ខាង​។

ខ្យាដំរី​បាន​ស្រែកហៅ​កង្កែប​ថា​, «​សួស្តី​, បង​កង្កែប​! តើ​បងអាច​ចិត្តល្អ​ជួយ​ចំលង​ខ្ញុំ​ទៅ​ត្រើយម្ខាង ដោយ​អោយ​ខ្ញុំ​ជិះ​នៅ​លើ​ខ្នងរ​បស់បង​បាន​ទេ?​»

«​អូ​, សួស្តី​បង​ខ្យាដំរី​! ទោះបីជា​ខ្ញុំ​ព្យាយាម​ជួយ​បង​, តើ​ធ្វើ​ម៉េច​ខ្ញុំ​អាច​ទុកចិត្ត​បាន​ថា បង​នឹង​ព្យាយាម​សម្លាប់​ខ្ញុំ​ទៅ?» កង្កែប​សួរ​ទៅ​ខ្យាដំរី​។

«​បងអាច​ប្រាកដ​អំពី​វា​.. តើ​បង​ឃើញ​ទេ​ថា​ប្រសិនបើ​ខ្ញុំ​សម្លាប់​បង​, អ៊ីចឹង​ខ្ញុំ​ក៏​ស្លាប់​ទៅ​ជាមួយ​បង​ដែរ ព្រោះ​ខ្ញុំ​មិន​អាច​ហែល​ទឹកបាន​ទេ​...» ខ្យាដំរី​ឆ្លើយ​តប​។

កង្កែប​គិត​មួយសន្ទុះ ហើយ​ក៏​យល់​ថា​វា​សម​ហេតុផល​ដែរ ប៉ុន្តែ​វា​នៅ​តែ​មាន​មន្ទិល​សង្ស័យ ហើយ​ក៏​សួរ​បន្ត​ទៀត​ថា​, «​ចុះ​ពេល​ដែល​ខ្ញុំ​ទៅ​ជិត​ដល់​ច្រាំង​ហើយ​នោះ​... តើ​បង​នឹង​សម្លាប់​ខ្ញុំ​ទេ?​»

«​ទេ​, ខ្ញុំ​ធ្វើ​ម៉េច​នឹង​អាច​ឡើង​ច្រាំង​បាន​បើ​ខ្ញុំ​សម្លាប់​បង​នោះ​» ខ្យាដំរី​ឆ្លើយ​។

កង្កែប​គិត​ទៀត ហើយ​នៅ​តែ​មិន​អស់ចិត្ត​វា​ក៏​សួរ​បន្ត​, «​តើ​ធ្វើ​ម៉េច​ខ្ញុំ​ដឹង​ថា ពេល​ដែល​បង​ទៅ​ដល់​ច្រាំង​ហើយ​នោះ បង​នឹង​សម្លាប់​ខ្ញុំ​រឺ​អត់?​»

«​អូ​, ពេល​ដែល​បង​នាំ​ខ្ញុំ​ទៅ​ដល់​គោលដៅ​ហើយ​នោះ​, ខ្ញុំ​មាន​តែ​អរគុណ​បង អ៊ីចឹង​វា​មិន​សម​ថា​ខ្ញុំ​សម្លាប់​បង​ទេ​... តើ​ទៅ​រួច​ដែរ​រឺ?​» ខ្យាដំរី​ឆ្លើយ​តប​។

ចុង​ក្រោយ​កង្កែប​ក៏​យល់ព្រម​ចំលង​ខ្យាដំរី​។ កង្កែប​ក៏​លោត​ចុះ​ទៅ​ក្នុង​ទឹក ហើយ​អោយ​ខ្យាដំរី​ឡើង​លើ​ខ្នង​។ ខ្យាដំរី​វារ​ឡើង​លើ​ខ្នង​កង្កែប​។

ដល់​ពាក់​កណ្តាលផ្លូវ​, កង្កែប​មាន​អារម្មណ៍​ថា​មាន​អ្វី​ទិច​ខ្នង ហើយនឹង​កែង​ភ្នែក​របស់​វា​, កង្កែប​ក្រ​ឡែក​មើល ក៏​ឃើញ​ខ្យាដំរី​យក​ដង្កៀប​ចេញ​ពីលើ​ខ្នង​របស់​ខ្លួន​។

កង្កែប​ចាប់ផ្តើម​មាន​អារម្មណ៍​ថា​ស្ពឹក​នៅ​ក្នុង​ខ្លួន ហើយ​និយាយ​គ្រលរ​ក្អុ​ល​ៗ, «​អ្នក​ឆ្កួត​ហើយ​.... តើ​អ្នក​បាន​ធ្វើ​អ្វី​...! ឥលូវ​ពួក​យើង​ទាំង​ពីរ​មិន​រស់​ទេ​»​។

ខ្យាដំរី​និយាយ​ទាំង​កំពុង​លង់ទឹក​ទៅ​ជាមួយនឹង​កង្កែប​ថា​, «​ខ្ញុំ​មិន​អាច​ហាម​ខ្លួន​ខ្ញុំ​បាន​ទេ​។ វា​ជា​ធម្មជាតិ​របស់ខ្ញុំ​»​។

រួច​ហើយ​ខ្យាដំរី និង​កង្កែប​ក៏​បាន​លិច​ចូល​ទៅ​ក្នុង​ទឹកស្ទឹង​បាត់​ទៅ​។

ន័យ​អប់រំ​៖ ពេល​ខ្លះ​យើង​ត្រូវ​ដឹង​ថា​ធម្មជាតិ​របស់​មនុស្ស គឺ​មិន​អាច​កែប្រែ​បាន​ទេ ហើយ​យើង​គួរតែ​ដឹង​ថា​មនុស្ស​ណា​ដែល​យើង​គួរ​ជួយ រឺ​មិន​គួរ​ជួយ​។ ពេល​ខ្លះ​មនុស្ស​ដែល​មាន​និស្ស័យ​អាក្រក់ ទោះបីជា​អ្នក​ខំ​ជួយ​យកអាសារ​ប៉ុណ្ណា​ក៏​គ្មាន​គុណ​នោះ​ដែរ ថា​មិន​ត្រូវ​គេ​អាច​នាំទុក្ខ​ទោស​ដល់​ខ្លួន​អ្នក​ទៀត​ផង​៕