សារអេឡិចត្រូនិច
រឿង​ខ្លី​៖ បង​សុំ​ទោស​ប្រពន្ធ​សម្លាញ់​!!!


មាន​ប្តី​ប្រពន្ធ​មួយគូ​បាន​រៀប​ការ​ជាង ១០​ឆ្នាំ​ហើយ ប៉ុន្តែ​ពួក​គេ​គ្មាន​កូន​នោះ​ទេ​។ ពួក​គេ​ព្យាយាម​ចង់បាន​កូន ហើយ​ពួក​គេ​សង្ឃឹមថានឹង​មានកូន​មុន​ខួប​អា​ពា​ហ៍​ពា​ពិ​ហ៍ ១១ ឆ្នាំ​របស់​ពួក​គេ​មក​ដល់​។ ក្រុម​គ្រួសារ និង មិត្តភក្តិ​របស់​ពួក​គេ​គិត​ថា​ថ្ងៃ​ណាមួយ ពួក​គេ​ទាំង​ពីរ​នឹង​លែងលះ​គ្នា ដោយសារ​តែ​បញ្ហា​អត់​មានកូន​នេះ ប៉ុន្តែ​ពួក​គេ​មិន​ចង់​បែក​គ្នា​នោះ​ទេ ព្រោះតែ​សេចក្តី​ស្រលាញ់​ដ៏​រឹង​មាំ​របស់​ពួក​គេ​ទាំង​ពីរ​។

ជា​ច្រើន​ខែ​កន្លង​ផុត​ទៅ​,

ថ្ងៃមួយ​ខណៈ​ពេល​ដែល​ប្តី​ត្រលប់​មក​ពី​ធ្វើការ​វិញ​, គាត់​បានឃើញ​ប្រពន្ធ​របស់​គាត់ ដើរ​នៅ​តាម​ផ្លូវ​ជាមួយនឹង​បុរស​ប្លែក​មុខ​ម្នាក់​។ ពួក​គេ​ទាំង​ពីរ​ហាក់ដូចជា​រីករាយ​ខ្លាំង​ណាស់​។ មួ​យស​ប្តា​ហ៍​ក្រោយមក ប្តី​ក៏​បានឃើញ​ប្រពន្ធ​របស់​គាត់ ដើរ​ជាមួយ​បុរស​ដដែល​ម្តងទៀត​។

ប្តី​បានឃើញ​ប្រពន្ធ ដើរ​ជាមួយ​បុរស​ដដែល​ជា​ច្រើន​ដង ទៅ​ទីកន្លែង​ណាមួយ​ដោយ​គ្មាន​គោលដៅ ហើយ អោប​គ្នា​ទៅ​វិញ​ទៅ​មក​។

ល្ងាច​ថ្ងៃមួយ​ខណៈ​ពេល​ដែល​ប្តី​បាន​ត្រលប់​មក​ផ្ទះ​វិញ​, គាត់​បានឃើញ​បុរស​ដដែល​បើក​ជូន​ប្រពន្ធ​របស់​គាត់​មក​ដល់​ផ្ទះ ជាមួយ​ការ​ថើប​ថ្ពាល់​របស់​នាង​ជា​សញ្ញា​លាគ្នា​។ ប្តី​ចាប់ផ្តើម​មាន​អារម្មណ៍​ខឹង និង ក្រៀមក្រំ​ក្នុង​ចិត្ត​បំផុត​។

ខណៈ​ពេល​ដែល​គាត់​កំពុង​តែ​កាន់​កែវ​មួយ​បំរុង​នឹង​ចាក់ទឹក​ផឹក​, សំលេង​ទូរស័ព្ទ​លើ​តុ​ក៏​បាន​រោ​ទិ៍​ឡើង​។ គាត់​លើក​ទូរស័ព្ទ សំលេង​ពី​ខ្សែ​ង​ម្ខាង​ទៀត​បាន​បន្លឺ​ឡើង​ថា​, «​សួស្តី​អូន​, បង​នឹង​ទៅ​ផ្ទះ​អូន​នៅ​ល្ងាច​នេះ តាម​ដែល​បង​បាន​សន្យារ​, បង​សង្ឃឹមថា​....»

បុរស​ជា​ប្តី​ក៏​ដាក់​ទូរស័ព្ទ​ចុះ ដោយ​មិន​ស្តាប់​ការ​និយាយ​អ្វី​បន្ត​ពី​ខ្សែ​ម្ខាង​ទៀត​នោះ​ទេ​។ គាត់​គិត​ក្នុង​ចិត្ត​ថា​នោះ​គឺជា​សំលេង​របស់​មនុស្ស​ប្រុស ហើយ​គាត់​ច្បាស់​ក្នុង​ចិត្ត​ណាស់​ថា​ជា​បុរស​ដដែល ដែល​គាត់​បានឃើញ​ជា​ច្រើន​ដង ដែល​បណ្តើរ​ជាមួយ​ប្រពន្ធ​របស់​គាត់​។

គាត់​គិត​ថា​ប្រពន្ធ​របស់​គាត់​បាន​ស្រលាញ់​បុរស​ផ្សេង​ហើយ​។ កំពុង​តែ​ស្លុង​អារម្មណ៍​គិត គាត់​ក៏​របូតដៃ​ធ្លាក់​កែវ​បែក​ខ្ចាយ​។

ដោយ​លឺ​សំលេង​ធ្លាក់​បែក​, ប្រពន្ធ​របស់​គាត់​ក៏​បាន​រត់​យ៉ាង​ប្រញាប់ ហើយ​សួរ​គាត់​ថា​, «​តើ​បង​មិន​អី​ទេ​មែន​ទេ​»​?

ដោយសារ​កំហឹង​ពេញ​ក្នុង​ខ្លួន គាត់​ក៏​បាន​រុញ​ប្រពន្ធ​របស់​គាត់​។ នាង​បាន​ដល់​ទៅ​លើ​ឥដ្ឋ​។ មិន​លឺ​សំលេង​ប្រពន្ធ​ស្រែក និង​គ្មាន​ការ​កំរើក​, ប្តី​ក៏​ស្ទុះ​លើក​ប្រពន្ធ​ឡើង គាត់​បានដឹង​ថា​នាង​ដួល​ទៅ​លើ​អំបែង​កែវ ដែល​គាត់​ធ្វើ​អោយ​ធ្លាក់​បែក​អម្បាញ់មិញ​នេះ​។ ហើយ​អំបែង​ដ៏​ធំ​មួយ​បាន​មុត​នាង​។ ប្តី​ព្យាយាម​ធ្វើ​ចលនា​ដង្ហើម និង​ចលនា​ចង្វាក់បេះដូង ប៉ុន្តែ​ជា​អកុសល​វា​គ្មាន​បាន​ផល​នោះ​ទេ ព្រោះ​ប្រពន្ធ​របស់​គាត់​បាន​ស្លាប់​បាត់​ទៅ​ហើយ​។

បុរស​ជា​ប្តី​ភ្ញាក់​ដឹងខ្លួន​ព្រឺ​ត ហើយ​ស្រែកហៅ​ឈ្មោះ​ប្រពន្ធ​របស់​គាត់​ខ្លាំង​ៗ​។ គាត់​បានឃើញ​សំបុត្រ​មួយ​នៅ​ក្នុង​ដៃ​របស់​នាង​។ គាត់​សែន​រន្ធត់​ពេល​ដែល​បាន​អាន​វា​។

សេចក្តី​នៅ​ក្នុង​សំបុត្រ​៖

«​ប្តី​សំលាញ់​របស់​អូន​, ពាក្យ​មិន​អាច​បញ្ជាក់​ថា​តើ​អូន​មាន​អារម្មណ៍​បែប​ណា​នោះ​ទេ​... អូន​ក៏​បាន​សរសេរ​សំបុត្រ​នេះ​ឡើង​។ អូន​បាន​ទៅ​ជួប​គ្រូពេទ្យ​ជា​ច្រើន​ស​ប្តា​ហ៍​ហើយ ហើយ​អូន​ចង់អោយ​ច្បាស់​ជា​មុន​សិន មុន​ពេល​ដែល​អូន​ប្រាប់​ដំណឹង​ដ៏​ធំ​នេះ​ទៅ​បង​។

គ្រូពេទ្យ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​អូន​មាន​ទំងន់​ហើយ​។ កូន​របស់​យើង​មាន​អាយុ ៥ ខែ​ហើយ​មក​ដល់​ពេល​នេះ​។ គ្រូពេទ្យ​ដែល​អូន​បាន​ទៅ​ជួប​នោះ​គឺជា បងប្រុស​ដែល​បាន​បាត់​ជា​យូរ​មក​ហើយ​របស់​អូន ដែល​អូន​បាន​ព្យាយាម​ទាក់ទង​រក បន្ទាប់​ពី​ពួក​យើង​រៀប​ការ​រួច​នោះ​អី​។ គាត់​បាន​សន្យា​នឹង​អូន​ថា គាត់​នឹង​មើលថែ​អូន និង​កូន ហើយនឹង​ផ្តល់​ការ​ថែទាំ​ជា​ពិសេស​ដោយ​មិន​គិតថ្លៃ​។ គាត់​បាន​សន្យា​ថា​នឹង​មក​ញុំ​ា​បាយ​ល្ងាច​ជាមួយ​យើង​នៅ​យប់​នេះ​។ អូន​សរសេរ​សំបុត្រ​នេះ​ឡើង ក៏​ព្រោះតែ​អូន​សប្បាយចិត្ត​ពេក​។ អរគុណ​បង​ដែល​នៅ​ក្បែរ​អូន​គ្រប់ពេល​។

ពី​ប្រពន្ធ​ជាទី​ស្រលាញ់រ​បស់បង​»​។

សំបុត្រ​ជ្រុះ​ពី​ដៃ​របស់​គាត់ ហើយ​ទឹកភ្នែក​ជា​ច្រើន​តំណក់​បាន​ហូរ​ស្រុក​ចុះ ស្ទើរ​ក្លាយជា​ស្ទឹង​។ គាត់​ស្តាយ​នូវ​កំហុស​របស់​គាត់ ដែល​មិន​បាន​សួរ​ប្រពន្ធ​របស់​គាត់ អោយ​បាន​ច្បាស់លាស់​។ គាត់​ប្រឹង​ស្រែកហៅ​ឈ្មោះ​នាង​ស្ទើរតែ​បែក​ផ្ទះ​ទៅ​ហើយ ប៉ុន្តែ​គ្មាន​ការ​ឆ្លើយ​តប​មក​វិញ​ទាល់តែ​សោះ​។ ពេល​នេះ​គាត់​បានដឹង​ថា គាត់​បាត់បង់​ទាំង​ប្រពន្ធ និង​កូន​នៅ​ក្នុង​ផ្ទៃ​ជាទី​ស្រលាញ់​របស់​គាត់​ហើយ​។

ន័យ​អប់រំ​៖ យើង​មិន​គួរ​ធ្វើការ​វិនិច្ឆ័យ​ភ្លាម​ៗ ទាំង​មិន​ទាន់​បានដឹង​ច្បាស់​។ នៅ​ក្នុង​ទំនាក់ទំនង​មួយ យើង​គួរតែ​ព្យាយាម​និយាយ​គ្នា​អោយ​បាន​ច្បាស់លាស់​។ យើង​មិន​គួរ​បណ្តោយ​អោយ​កំហឹង​គ្រប់គ្រង​យើង ព្រោះ​ពេល​ខ្លះ​អ្វី​ដែល​យើង​បានឃើញ រឺ​បានលឺ​ពី​អ្នក​ដ​ដៃ​អាច​មិនមែន​ជា​ការ​ពិត​៕

ព័ត៌មានថ្មីៗ