សារអេឡិចត្រូនិច
រកមុខ​ដូច​បូស​!! អាហារ ៤ មុខ​នេះ​បំផ្លាញ​ការ​ចង​ចាំ​របស់​មនុស្ស


អាហារ​ខ្លះ​ជំរុញ​ដល់​ការ​ចង​ចាំ ប៉ុន្ដែ​មាន​អាហារ​មួយ​ចំនួន​អាច​កាត់​បន្ថយ​ការ​ចង​ចាំ​បាន​។ អ្នក​នឹង​មិន​មានការ​ចង​ចាំ​ល្អ​ឡើយ ប្រសិនបើ​អ្នក​ពិសា​អាហារ​ខុស ជា​ពិសេស​អាច​បណ្តាល​ឱ្យ​កើត​ជំងឺ​បាត់បង់​ការ​ចង​ចាំ ឬ​ជំងឺ​វង្វេង​។ ការ​បរិភោគ​ត្រឹមត្រូវ​គឺ​មិន​ត្រឹមតែ​ផ្ដល់​អ្នក​នូវ​អត្ថប្រយោជន៍​នោះ​ទេ ថែម​ទាំង​ជួយ​ដល់​បេះដូង កាត់​បន្ថយ​មហារីក និង​ហានិភ័យ​ទឹក​ផ្អែម​ទៀត​ផង​។

    ហើយ​អាហារ​ខាងក្រោម​នេះ​គឺ​ត្រូវ​ចៀសវាង​ដាច់ខាត ប្រសិនបើ​អ្នក​ចង់​ការពារ​ខួរក្បាល​របស់​អ្នក​។

    ១. ឈី​ស​កែ​ច្នៃ​៖ ពួក​វា​បង្កើត​ប្រូតេអ៊ីន​ម្យ៉ាង​ក្នុង​រាង​កាយ ដែល​អាច​បង្ក​ហានិភ័យ​បាត់​ការ​ចង​ចាំ និង​ជំងឺ​បាត់បង់​ការ​ចង​ចាំ​។

    ២. ស្រា​បៀរ​៖ មាន​ផ្ទុក​សារធាតុ​នី​ដ្រា​ត​បង្ក​ហានិភ័យ​ខ្ពស់​នៃ​ការ​កើត​ជំងឺ​បាត់បង់​ការ​ចង​ចាំ​។

    ៣. ពោត​លីង (Popcorn)៖ វា​មាន​ផ្ទុក​សារធាតុ Diacetyl ជា​គីមី​ម្យ៉ាង​ដែល​ផលិត Amlyoid Plaques និង​អនុញ្ញាត​ឱ្យ​វា​នៅ​ក្នុង​ខួរក្បាល​។ ហើយ​វត្តមាន​របស់​វា​នៅ​ក្នុង​ខួរក្បាល​អាច​បណ្ដាល​ឱ្យ​កើត​ជំងឺ​បាត់បង់​ការ​ចង​ចាំ​។

    ៤. សាច់​កែ​ច្នៃ​៖ សារធាតុ Nitrosamine ក្នុង​ចំណោម​គ្រឿង​ផ្សំសាច់​ច្នៃ អាច​បណ្ដាល​ឱ្យ​ថ្លើម​ផលិត​ខ្លាញ់​ដែល​ពុល​ដល់​ខួរក្បាល​៕