សារអេឡិចត្រូនិច
iOS 10 ជាមួយនឹង​លក្ខណៈ​ពិសេស​ទាំង 10 និង​ការ​រចនា​ម៉ូ​ដ Interface ជា​ថ្មី


IOS 10 បង្កើន​ល្បឿន​នៃ​ការ​គណនា​របស់​ខ្លួន​ដើម្បី​ធ្វើ​ឱ្យ​ងាយស្រួល​ក្នុង​ការ​ធ្វើការ​ជាមួយ ឧបករណ៍​របស់​ក្រុមហ៊ុន Apple, ព្រមទាំង​មក​ជាមួយ Universal Clipboard ថ្មី​ដែល​អាច Snippets នៃ​អត្ថបទ​, តំណ​ខ្ពស់​នៃ​អក្សរ​, និង​ការ​ចម្លង​អត្ថបទ​រវៀង​ឧបករណ៍​របស់​ក្រុមហ៊ុន Apple ពីរ​ឬ​ច្រើន ។

ហើយ​គេ​បាន​បន្ថែ​ប​លក្ខណៈ​ពិសេស​ថ្មី​តូច​ៗ​មួយ​ចំនួន​ដូច​ជា 3D Touch, Siri, Apple Siri developers ។ ក្នុង​នោះ​គេ​ក៏​បាន​កែសម្រួល និង​បង្កើន​លក្ខណៈ​ពិសេស ទៅ​លើ​កម្មវិធី​មួយ​ចំនួន​ដូច​ជា ៖

– Photos app

– Apple Maps

– Apple Music

– Apple News

– Apple Home

– Phone app លើ iPhone

– និង Messages

ប្រព័ន្ធ​ប្រតិបត្តិការ iOS 10 នឹង​ដាក់​ឲ្យ​ធ្វើការ​ទាញ​យក​ដោយ​សេរី​ទៅ​ប្រើប្រាស់​, ហើយ​វា​អាច​ដំណើរការ​បាន​លើ​ឧ​បករ​ណ៏​ចាប់ពី iPhone 5 លើង​ទៅ​, iPod Touch ជំនាន់​ទី 6, iPad mini 2 លើង​ទៅ​, iPad ជំនាន់​ទី 4, iPad Air និង iPad Pro ។