សារអេឡិចត្រូនិច
ភ្នំពេញ​៖ អាច​ចាត់​ទុក​ថា​ជា​អាគារ​ដ៏​ខ្ពស់​ជាងគេ​ក្នុង​តំបន់


(​ភ្នំពេញ​)៖ បើ​តាម​ការ​ឲ្យ​ដឹង​ពី​សារព័ត៌មាន BBC ដែល​ជា​អង្គភាព​ព័ត៌មាន​ដ៏​ល្បី​មួយ​របស់​អង់គ្លេស គំរោង​សាងសង់​អាគារ​ភ្លោះ​នេះ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ គឺ​អាច​ចាត់​ទុក​ថា​ជា​អាគារ​ដ៏​ខ្ពស់​ជាងគេ​មួយ​នៅ​ក្នុង​តំបន់​។

បើ​តាម​ការ​ឲ្យ​ដឹង អាគា​ភ្លោះ​នេះ​នឹង​មានកំ​ពស់​សរុប​៥៦០​ម៉ែត្រ ពោល​គឺ​ខ្ពស់​ជាង​អាគារ​ភ្លោះ Petronas របស់​ប្រទេស​ម៉ា​ឡេ​ស៊ី​ទៅ​ទៀត ហើយ​ត្រូវ​ប្រើ​រយៈពេល​សាងសង់​ចំនួន​៦០​ខែ និង​គ្រោង​ចំណា​ច​ទឹកប្រាក់​សរុប​ប្រមាណ​ជា​២.៧​ពាន់​លាន​ដុល្លា​អា​មេ​រិ​ក​។

គួ​រម្លឹក​ផង​ដែរ​ថា អាគារ​ភ្លោះ​នេះ​នឹង​លេច​រូបរាង​ឡើង​នៅ​លើ​ផ្ទៃដី​៥​ហិ​កតា  ទល់មុខ​កាស៊ីណូ​ណា​ហ្កា នៅ​ជាប់​នឹង​ដង​ទន្លេមេគង្គ ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន​ថៃ​ប៊ុ​ន​រ៉ុ​ង និង​ក្រុមហ៊ុន SUN KIAN IP Holding ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង​ម៉ា​កាវ ប្រទេស​ចិន​៕

ព័ត៌មានថ្មីៗ