សារអេឡិចត្រូនិច
Ronaldo នៅសណ្ឋាគារ CR7 ជាមួយមិត្តស្រីព្រោះ Real Madrid ពន្យារពេល​សម្រាក​ពាក់កណ្ដាល​រដូវ​កាល​ក្រោយ


Cristiano Ronaldo ត្រូវ​បាន​ផ្ដល់​សិទ្ធិ​អោយ​ពន្យារពេល​សម្រាក​ពាក់កណ្ដាល​រដូវ​កាល​ក្រោយ​ពី Real Madrid ដក​ឈ្មោះ​ស៊ុប​ពែ​ស្តា​សញ្ជាតិ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ​ចេញពី Copa del Rey ។

ខ្សែប្រយុទ្ធ​វ័យ​៣១​ឆ្នាំ​រូប​នេះ​បាន​ត្រលប់​ទៅ​ទឹកដី​កំណើត​របស់​គេ​វិញ​នៅ Madeira ខណៈ​ក្រុម​របស់​លោក Zinedine Zidane ត្រៀម​ជួប Sevilla នៅ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​។

Ronaldo បាន​ចូល​ស្នាក់​នៅ​សណ្ឋាគារ​របស់​គេ Pestana CR7 នៅ Funchal រួម​ដំណើរ​ដោយ​មិត្ត​ស្រី​របស់​គេ​នាង Georgina Rodriguez ។

សម្រាប់​ការ​ប៉ះ​ជាមួយ Sevilla ម្ចាស់​ជើងឯក Champions League មិន​ត្រឹមតែ​អវត្តមាន Ronaldo ទេ Pepe និង Sergio Ramos ក៏​នឹង​អវត្តមាន​ដែរ​ព្រោះតែ​បញ្ហា​របួស​៕

source: Mirror