សារអេឡិចត្រូនិច
ផ្លូវ​មក​ខេត្តកោះកុង​រំលេច​សម្រស់​ធម្មជាតិ តាម​ដងផ្លូវ​មិន​ចាញ់​ស្រុក​គេ


ធ្វើ​ដំណើរ​មក​ដល់​ក្រុង​ខេមរភូមិន្ទ​ខេត្តកោះកុង ជា​ខេត្ត​ជាប់​ឆ្នេរសមុទ្រ​មួយ​នៃ​ប្រទេស​កម្ពុជា​។ 

ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ ៤៨ បំបែក​ពី​ស្រែអំបិល ស្ថានភាព​ផ្លូវ​ធ្វើ​ដំណើរ​មាន​ភាព​ងាយស្រួល បើ​ទោះបី​មាន​ឧបសគ្គ​ខ្លះ​ដូច​ជា​ត្រូវ​ឡើង​ភ្នំ​ចុះ​ភ្នំ និង​កន្លែង​ខ្លះ​មានការ​បត់បែន​ច្រើន​ដែល​ការ​បើកបរ​ត្រូវ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​។

ក្នុង​ចម្ងាយ​ផ្លូវ​ជាង ១៤០ គីឡូម៉ែត្រ ក្រុមការងារ​លង់​សម្រស់​ធម្មជាតិ​តាម​ដងផ្លូវ វាលស្រែ​រំលេច​ពណ៌​ខៀវស្រងាត់ ក្រោយ​រង​ដំណក់ទឹកភ្លៀង​ជោកជាំ​នា​ខែវស្សា ជាមួយ​ភ្នំ​តូច​ធំ​យ៉ាង​វែង​អន្លាយ​នាំ​អារម្មណ៍​ស្រស់ស្រាយ ទោះបី​ហត់នឿយ​ក្នុង​ការ​ធ្វើ​ដំណើរ​។