សារអេឡិចត្រូនិច
ចេតិយ​ឃុន​ឆាង​ឃុន​ផែន ​មាន​សត្វ​ក្រពើ​បង្ហាញខ្លួន


នៅ​ក្បែរ​ទី​សក្ការ​ចេតិយ​ឃុន​ឆាង ឃុន​ផែន មាន​រូង​ដ៏​ជ្រៅ​មួយ​កន្លែង ដែល​អ្នកស្រុក​នៅ​ខេត្តកោះកុង​ប្រាប់​ថា ធ្លាប់​មាន​សត្វ​ក្រពើ​មួយគូ​រស់នៅ​។

នៅ​លើ​ផ្ទាំង​ថ្ម​កណ្ដាល​ដៃសមុទ្រ ស្ថិត​នៅ​ចំ​ពីមុខ​ទីរួមខេត្ត​កោះកុង ដូន​ចាស់​ដែល​រស់នៅ​ថែរក្សា​នៅ​ចេតិយ​ឃុន​ឆាង​ឃុន​ផែន​និយាយ​ប្រាប់​រឿង​សត្វ​ក្រពើ​មួយគូ តែងតែ​បង្ហាញខ្លួន​ឲ្យ​អ្នកស្រុក​ឃើញ​នៅ​ក្បែរ​ទី​សក្ការ​ចេតិយ​ឃុន​ឆាង​ឃុន​ផែន​។

លោកយាយ​បន្ត​ថា ទើបតែ​រយៈពេល​ប្រមាណ​ពីរ​បី​ឆ្នាំ​ចុង​ក្រោយ ដែល​សត្វ​ក្រពើ​នោះ​លែង​សូវ​បង្ហាញ​ឲ្យ​អ្នកស្រុក​ឃើញ​។ ទោះបី​ទីនោះ​មាន​សត្វ​ក្រពើ​រស់នៅ ប៉ុន្តែ​មិន​ដែល​យាយី​ឬ​បង្ក​ការ​ភ័យ​ខ្លាច​ដល់​អ្នកស្រុក​ទេ​។