សារអេឡិចត្រូនិច
ឃើញ​ទិដ្ឋភាព​ទាំងនេះ មានអារម្មណ៏ថាចង់ទៅ​លេង​តា​តៃ​កាន់តែ​ខ្លាំង


ទឹកជ្រោះ​តា​តៃ កោះអណ្ដែត កោះ​សា​ឡៅ តំបន់​ព្រះអាទិត្យ​រៀប​លិច ព្រៃកោងកាង ការ​ដើរ​កម្សាន្ត​ព្រៃ​ជាដើម គឺជា​សក្ដានុពល​ដែល​មាននៅ​រមណីយដ្ឋាន​អេកូ​ទេសចរណ៍​តា​តៃ ដែល​ស្ថិត​ក្នុង​ទឹកដី ខេត្តកោះកុង ជា​ខេត្ត​មាន​សក្ដានុពល​ទេសចរណ៍ធម្មជាតិ​មួយ​របស់​កម្ពុជា​។​ប្រសិនបើ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ត្រូវ​ឆ្លងកាត់​ផ្លូវ ២៧០​គីឡូម៉ែត្រ នោះ​លោក​អ្នក​នឹង​ទៅ​ដល់​តំបន់​ទេសចរណ៍ តា​តៃ ហើយ​ប្រសិនបើ​ធ្វើ​ដំណើរ​ពី​ទីរួមខេត្ត កោះកុង​វិញ​នោះ មាន​ចម្ងាយ​ប្រហែល​១៨​គីឡូ​ម៉​ត្រ​។

តាម​ការ​ឲ្យ​ដឹង​ពី​លោក ដា​ត ពិសិដ្ឋ អ្នកគ្រប់គ្រង​ទូទៅ សណ្ឋាគារ​តា​តៃ រី​សត បាន​ឲ្យ​ដឹង​ថា​រមណីយដ្ឋាន​អេកូ​ទេសចរណ៍​តា​តៃ បាន​បើក​ដំណើរការ​ក្នុង​ឆ្នាំ​២០១៤ ដោយ​គ្របដណ្ដប់​ផ្ទៃដី​ជាង​៤​ពាន់​ហិតា​។ នៅ​ទី​នេះ​មាន​កន្លែង​ដើរ​លេង​ជា​ច្រើន ក្នុង​នោះ មាន​ដូច​ជា ទឹកជ្រោះ តា​តៃ កោះអណ្ដែត កោះ​សា​ឡៅ តំបន់​ព្រះអាទិត្យ​រៀប​លេច ព្រៃកោងកាង ការ​ដើរ​កម្សាន្ត​ព្រៃ​ជាដើម៕