សារអេឡិចត្រូនិច
វិស័យ​កីឡា​នៅ​កម្ពុជា​បច្ចុប្បន្ន មានការ​រីក​ចម្រើន​ទៅ​មុខ​យ៉ាង​ឆាប់រហ័ស


ភ្នំពេញ​: លោកប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​និយាយ ដោយ​មោទនភាព​ថា លោក​ពិតជា​សប្បាយ​រីករាយ ជាមួយនឹង​វិស័យ​កីឡា នៅ​កម្ពុជា បច្ចុប្បន្ន ដែល​កំពុង​មានកា​រវិ​វ​ឌ្ឍ ទៅ​មុខ​យ៉ាង​ឆាប់រហ័ស​។ 

លោក​អភិបាល អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​បិទ​ការ​ប្រកួត​កីឡា ដណ្ដើម​ពានរង្វាន់ ៧​មក​រា ខួប​លើក​ទី​៣៨ កាលពី​រសៀល​ថ្ងៃ​ទី​៥ ខែមករា នៅ​វិទ្យាល័យ​ជា ស៊ី​ម បឹង​កេងកង​ថា ជាមួយនឹង​កា​រីក​ចំរើន​លើ​វិស័យ​កីឡា ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្តី ក៏​សូម​លើកទឹកចិត្ត ឱ្យ​មានការ​ប្រមូលផ្តុំ កីឡាករ​គ្រប់​វ័យ និង​គ្រប់​ប្រភេទ​កីឡា នៅ​ទូ​ទាំង​ខណ្ឌ ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​ហ្វឹកហាត់ ជា​ប្រចាំ បង្កើន​សមត្ថភាព ដែល​ក្នុង​នោះ យើង​អាច​នឹង​មាន​លទ្ធភាព ជ្រើសរើស​កីឡាករ​ខ្លាំង​ៗ ចេញពី​ក្រុម ដើម្បី​ត្រៀម​ចូល​ប្រកួត Sea Game ក្នុង​ឆ្នាំ ២០២៣ ខាង​មុខ​។

លោក​អភិបាល បាន​លើក​ឡើង​ថា កន្លង​ទៅ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​រៀបចំ​ឲ្យ​មាន ការ​ប្រកួត​កីឡា​ដណ្ដើម ពានរង្វាន់ ៧​មក​រា ក្របខ័ណ្ឌ​រាជធានី​ភ្នំពេញ ជា​រៀង​រាល់​ឆ្នាំ ដោយ​បន្ថែម​ប្រភេទ​កីឡា ផ្សេង​ទៀត ដើម្បី​ចូលរួម​អបអរសាទរ ទិវា​បុណ្យ​ជាតិ ៧​មក​រា ដែល​ប្រជាពលរដ្ឋ​កម្ពុជា តែង​ចង​ចាំ​៕

ព័ត៌មានថ្មីៗ