សារអេឡិចត្រូនិច
អស់​តែ​ម្នាក់ ៣​ម៉ឺន​រៀល អាច​ទទួល​សេវាកម្ម​គ្រប់ ពី​រមណីយដ្ឋាន​បឹង​សំរឹទ្ធិ


រមណីយដ្ឋាន​បឹង​សំរឹទ្ធិ ជា​តំបន់​កម្សាន្ត​បែប​កែ​ច្នៃ​មួយ​កន្លែង​កំពុង​ល្បីល្បាញ​ខ្លាំង​នៅ​ក្នុង​ខេត្តកំពង់ធំ ស្ថិត​នៅ​ក្នុងភូមិ​បឹង​សំរឹទ្ធិ ឃុំ​បល្ល័ង្ក ស្រុក​បារាយណ៍​។ ដូច្នេះ​ប្រសិនបើ​ប្រិ​យ​មិត្ត​ចង់ទៅ​កម្សាន្ត នៅ​បឹង​សំរឹទ្ធិ​នោះ គឺ​ចំណាយ​ត្រឹមតែ ៣​ម៉ឺន​រៀល​ប៉ុណ្ណោះ នឹង​ទទួល​បាន​សេវាកម្ម​ដ៏​អស្ចារ្យ​ពី​រមណីយដ្ឋាន​មួយ​នេះ ដូច​ជា អាង​ហែល​ទឹក​មនុស្ស​ធំ​-​កូន​ក្មេង ទ​រំអិល ខ្សែកាប​ឆ្លង​បឹង ប៉េ​ដា​ឡូ ជិះ​កង់ សួន​កុមារ និង ខ្យូ​ស​ជុំវិញ​បឹង​សម្រាប់​អង្គុយ​លេង​ជាដើម​។ ក្រៅពី​សេវាកម្ម​កម្សាន្ត បឹង​សំរឹទ្ធិ មាន​សេវា​ស្នាក់​នៅ និង ម្ហូបអាហារ​ផង​ដែរ​។