សារអេឡិចត្រូនិច
អស់​តែ​៥០​ដុល្លារ អាច​ថត Pre-Wedding នៅ​កន្លែង​ស្អាត​អស្ចារ្យ​ដល់​៤៧​ហិ​កតា


រមណីយដ្ឋាន​បឹង​សំរឹទ្ធ ស្ថិត​នៅ​ខេត្តកំពង់ធំ កំពុង​តែ​ទាក់ទាញ​ភ្ញៀវ​ច្រើន​មែនទែន ព្រោះ​វា​ជាទី​កន្លែង​មួយ​ដែល​មាន​សំបូរ​បែប​នៃ​ការ​លេង​កម្សាន្ត​ដូច​ជា​ជិះ​ស្គី​រអិល​ចុះ​ទឹក ជិះ​ខ្សែកាប ទស្សនា​ព្រៃ​ព្រឹក្សា លេង​កីឡាវាយកូនគោល និង​ជិះ​កង់​គូស្នេហ៍​លេង​ជាដើម​។​លាតសន្ធឹង​លើ​ផ្ទៃដី​៤៧​ហិ​កតា បឹង​សំរឹទ្ធ​ត្រូវ​បាន​រចនា​ឡើង​យ៉ាង​ល្អ​ឥត​ខ្ចោះ​សម្រាប់​ដំណើរ​កម្សាន្ត​លក្ខណៈ​គ្រួសារ និង​លក្ខណៈ​ជា​គូ​ទៅ​ក្រេបទឹក​ឃ្មុំ​ជាដើម​។ អ្វី​ដែល​កាន់តែ​ពិសេស​ថែម​ទៀត​នោះ តំបន់​នេះ​អាច​ឱ្យ​គូស្នេហ៍​ដែល​ចង់​ថតរូប Pre-Wedding អាច​ថត​បាន​ផង​ដែរ ដោយ​មាន​២​សេវាកម្ម​។