សារអេឡិចត្រូនិច
មុន​ឡើង​ភ្នំ​ស​ន្ទុ​ក ត្រូវ​ដឹង​រឿងរ៉ាវ ៧​ចំណុច​នេះ


ភ្នំ​ស​ន្ទុ​ក​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ជា​រមណីយដ្ឋាន​ធម្មជាតិ​ផង និង ប្រវត្តិសាស្ត្រ​ផង ដែល​ល្បីល្បាញ​នៅ​ក្នុង​ខេត្តកំពង់ធំ​។ រមណីយដ្ឋាន​នេះ មាន​ចម្ងាយ​ប្រមាណ​ជា ១៧​គីឡូម៉ែត្រ ពី​ទីរួមខេត្ត ស្ថិត​នៅ​ក្នុងភូមិ​កកោះ ឃុំ​កកោះ ស្រុក​ស​ន្ទុ​ក​។ តើ​នៅ​លើ​ភ្នំ​ស​ន្ទុ​ក​មាន​ប្លែក និង​ជាទី​ចាប់អារម្មណ៍​សម្រាប់​ភ្ញៀវ​ទេសចរ?ឆ្លើយ​តប​នឹង​សំណួរ​នេះ គឺ​ភ្នំ​ស​ន្ទុ​ក​មាន​តំបន់​ពិសេស​ចំនួន​៧ ដែល​ជាទី​ចាប់អារម្មណ៍ និង ត្រូវ​ដឹង​មុន​ទៅ​លេង​ភ្នំ​ស​ន្ទុ​ក​៖

-​ទី​១. ផ្លូវ​ឡើង​ភ្នំ​ស​ន្ទុ​ក​៖ ការ​ធ្វើ​ដំណើរ​ឡើង​ភ្នំ​ស​ន្ទុ​ក​គឺ​មាន​មធ្យោបាយ​ចំនួន​ពីរ គឺ​ទី ១ អាច​ធ្វើ​ដំណើរ​ដោយ​យានយន្ត ឬ ម៉ូតូ តាម​ផ្លូវ​ក្រវៀច​ក្រវៀន តាម​ចង្កេះភ្នំ​រហូត​ដល់​កំពូលភ្នំ តាម​រយៈ​ថ្នល់​ចាក់​បេតុង​យ៉ាង​មាំ និង មាន​ចំណត​យានយន្ត​យ៉ាង​ធំ​ទូលាយ​ផង​ដែរ​។ ទី​២. ភ្ញៀវ​ទេសចរ​អាច​ធ្វើ​ដំណើរ​ដោយ​ថ្មើរជើង តាម​រយៈ​កាំជណ្ដើរ​ពី​ជើងភ្នំ​ដល់​កំពូលភ្នំ ដែល​មាន​កាំជណ្ដើរ​សរុប​ចំនួន ៨០៩ កាំ​។