សារអេឡិចត្រូនិច
ប្រហុក​ធ្វើ​ម៉េច​បាន​ឆ្ងាញ់?


ប្រហុក​ជា​ម្ហូបអាហារ​មួយ​ប្រភេទ​របស់​ជនជាតិ​ខ្មែរ ដែល​បន្សល់​តាំងពី​ដូនតា​មក​។ វា​បាន​ក្លាយទៅជា​អាហារ​នៃ​អត្តសញ្ញាណ​ជនជាតិ​ខ្មែរ​ផង​ដែរ​។ ប្រសិនបើ​មនុស្ស​វ័យ​ចំណាស់​ស្ទើរតែ​ទាំងអស់​នៃ​ជនជាតិ​ខ្មែរ​ចេះ​ធ្វើ​ប្រហុក​ស្ទើរ​គ្រប់​ៗ​ផ្ទះ លើកលែងតែ​យុវវ័យ​សម័យ​ថ្មី​មួយ​ចំនួន​មិនសូវ​ចេះ​ធ្វើ​នោះ​ទេ​។ ឆ្លើយ​តប​នឹង​សំណួរ​ខាងលើ​នេះ លោក អ៊ុំ ជៀន​ប៊ុ​ន​ខាំ អ្នកលក់​ប្រហុក នៅ​ផ្សារ​ប្រហុក​ស្ថិត​នៅ​ភូមិ​ព្រែក​កញ្ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង បាន​និយាយ​ថា ចង់​ធ្វើ​ប្រហុក​ឲ្យ​ឆ្ងាញ់​គឺ​ទុក​កាន់តែ​យូរ​កាន់តែ​ឆ្ងាញ់​។ ដំបូង​ត្រូវ​ទុក​ត្រី​ឲ្យ​ហើម​សាច់ កាត់​ក្បាល យក​ស្រកា និង អាចម៍​ត្រី​ឲ្យ​អស់ រួច​បុក​ក្រឡុក​លាយ​នឹង​អំបិល​ឲ្យ​ល្មម បន្ទាប់​មក​យក​ទៅ​ហាល​ឲ្យ​អស់​ជាតិ​ឆ្អាប រួច​លាយ​អំបិល​សា​ថ្មី​ឲ្យ​ល្មម រួច​ផ្អាប់​ក្នុង​ពាង ឬ ឡាំង ប្រហែល​២​ខែ គឺ​ប្រហុក​នោះ​ឆ្ងាញ់​ហើយ​។ "​ផ្អាប់​ទុក​កាន់តែ​យូរ កាន់តែ​ល្អ កាន់តែ​ឆ្ងាញ់​"​។