សារអេឡិចត្រូនិច
ពាក្យ ៨​ឃ្លា​ដែល​បុគ្គលិក​ល្អ មិន​និយាយ​នៅ​កន្លែងធ្វើការ​!


1) “​ខ្ញុំ​គ្មាន​ពេល​ទេ​” ឬ​ក៏​”​ខ្ញុំ​រវល់​ណាស់​”៖ ទោះបី​នេះ​ជា​ការ​ពិត​យ៉ាងណា​ក៏​ដោយ គ្មាន​អ្នក​ណា​ម្នាក់​ចង់​ឲ្យ​ខ្លួនឯង​គ្មាន​តម្លៃ​ជាង​អ្វី ឬ​អ្នក​ណា​ម្នាក់​នោះ​ឡើយ​។ ប៉ុន្តែ​ជា​ការ​គួរសម និង​សហការ​គ្នា​ក្នុង​ពេល​បំពេញការងារ អ្នក​គួរ​ព្យាយាម​និយាយ​អ្វី​ដែល​ស្ដាប់​ទៅ​មាន​លក្ខណៈ​សម​ហេតុផល​ជាង​នេះ​។ អ្នក​អាច​និយាយ​បាន​ថា ៖ “​ខ្ញុំ​រីករាយ​ក្នុង​ការ​ពិភាក្សា​ជាមួយ​អ្នក​ពី​បញ្ហា​នេះ​បន្ទាប់​ពី​បញ្ចប់​ការងារ ឬ កិច្ចប្រជុំ​រួច​”៕

2) “​ខ្ញុំ​ប្រហែលជា​ខុស ប៉ុន្តែ​…”៖ នេះ​ជា​ភាព​គ្មាន​ទំនួល​ខុស​ត្រូវ​មួយ​របស់​អ្នក​ដែល​មិន​ព្រម​ទទួលកំហុស​របស់​ខ្លួន ហើយ​ព្យាយាម​កែ​លំអ​ឡើង​វិញ និង​អាច​ទម្លាក់​កំហុស​នេះ​ទៅ​លើ​អ្នក​ផ្សេង​ក៏​ថា​បាន​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ នៅ​កន្លែង​ការងារ​អ្នក​ត្រូវ​ទទួលកំហុស​របស់​ខ្លួន និង​ហ៊ាន​ទទួលខុសត្រូវ​នូវ​អ្វី​ដែល​អ្នក​បាន​ធ្វើ​ដោយ​ការ​ប្ដេជ្ញា​ចិត្ត ព្យាយាម​ឲ្យ​បាន​ទទួល​ជោគជ័យ​ឡើង​វិញ​។

3) “​អ្នក​គួរតែ​…”៖ អ្នក​ប្រហែលជា​មិន​សប្បាយចិត្ត​នៅ​ពេល​ចៅហ្វាយនាយ​របស់​អ្នក​និយាយ​មក​កាន់​អ្នក​ថា ៖ “​អ្នក​គួរតែ​ប្រាប់​ខ្ញុំ​ពី​រឿង​នេះ​ឲ្យ​បាន​លឿន​ជាង​នេះ​” ឬ​ក៏ “ អ្នក​គួរតែ​ព្យាយាម​បន្ថែម​ទៀត​”​។ ដើម្បី​ជៀសវាង​ពាក្យពេចន៍​ទាំងនេះ​ទៅ​កាន់​អ្នក​រួមការ​ងារ ដោយ​ភាព​សោកស្ដាយ ភាសា​ដែល​ស្តាប់​ទៅ​អាច​ធ្វើ​ឲ្យ​បរិយាកាស​ការងារ​ជោគជ័យ​គួរតែ​និយាយ​ថា ៖ “​ពេល​ក្រោយ សូមអ្នក​យកចិត្តទុកដាក់​ស្ដាប់​ខ្ញុំ​ឲ្យ​បាន​ច្រើន​ជាង​នេះ​” ឬ​ក៏ “​ខ្ញុំ​នឹង​ផ្ដល់​មតិ​កែ​លំអ​បន្ថែម​ទៀត​នៅ​ពេល​ក្រោយ​”​។

4) “​វា​មិន​អាច​ទៅ​រួច​នោះ​ទេ​” ឬ “ ខ្ញុំ​មិន​អាច​ធ្វើ​បាន​ទេ​”៖ តើ​អ្នកមាន​ច្រក​ផ្លូវ​តែ​មួយ​មែន​ទេ ទើប​និយាយ​ពាក្យ​នេះ​ចេញ​មក0x017d7 ភាព​ជា​បុគ្គលិក​ល្អ​ត្រូវ​មាន​ភាព​ច្នៃប្រឌិត​រិះរក​គ្រប់​មធ្យោបាយ ធ្វើ​យ៉ាងណា​ឲ្យ​បញ្ហា​ក្នុង​ការងារ​ជាក់ស្តែង​អាច​មាន​ច្រកចេញ​ទៅ​រួច​។ ផ្ទុយ​ទៅ​វិញ បើ​អ្នក​និយាយ​បែប​នេះ​ចេញ​មក​មែន​នោះ មាន​ន័យ​ថា អ្នក​គ្មាន​សុទិដ្ឋិនិយម​ឬ បាន​បង្ហាញ​ពី​ភាព​កម្សោយ​របស់​អ្នក​នៅ​ក្នុង​ការងារ​បច្ចុប្បន្ន និង​បាន​ទម្លាក់​ទង់ជ័យ​មុន​ពេល​ប្រយុទ្ធ​បាត់​ទៅ​ហើយ​។

5) “​ខ្ញុំ​នឹង​ព្យាយាម​”៖ សាកល្បង​គិត​ទៅ​មើល​ថា អ្នក​ស្នើ​សុំ​ឲ្យ​បុគ្គលិក​ម្នាក់​ទៀត​ជួយ​រៀបចំ​ឯកសារ​ឲ្យ​អ្នក​ឲ្យ​បាន​មុន​ថ្ងៃ​ទី​១ ខែឧសភា​។ ប៉ុន្តែ​គេ​ឆ្លើយ​មក​វិញ​ថា ៖ “​ខ្ញុំ​នឹង​ព្យាយាម​” ។ ក្នុង​បរិយាកាស​ការងារ ពាក្យ​មួយ​ឃ្លា​នេះ​បាន​បង្ហាញ​ពី​លទ្ធភាព​នៃ​ការ​បរាជ័យ​របស់​បុគ្គលិក​ម្នាក់​នោះ​។ ទោះបីជា​យ៉ាងនេះ​ក្តី សម្រាប់​អ្នក ស្ដាប់​ទៅ​ពាក្យ​ថា ៖”​ខ្ញុំ​នឹង​ធ្វើ​វា​” ហាក់​មាន​លក្ខណៈ​ពីរោះ​ជាង និង​មាន​ភាគរយ​ច្រើន​លើ​ការ​បំពេញ ការងារ​នោះ​។

6) “​ខ្ញុំ​គិត​ថា …”៖ តើ​ឃ្លា​ណាមួយ​ខាងក្រោម​នេះ​ដែល​បញ្ជាក់​ពី​ទំនុកចិត្ត​របស់​អ្នក​នៅ​ក្នុង​ក្រុមហ៊ុន​ទៅ​កាន់​អតិថិជន​។ “​ខ្ញុំ​គិត​ថា …” ឬ “​ខ្ញុំ​ជឿជាក់​ថា …​ក្រុមហ៊ុន​របស់​យើង​គឺជា​ដៃគូ​ដ៏​ល្អ​របស់​អ្នក​”​។ ឃ្លា​ទី​មួយ​នឹង​បង្ហាញ​ថា អ្នក​គ្មាន​ភាព​ជឿជាក់​លើ​ក្រុមហ៊ុន ឬ គ្មាន​ភាព​ច្បាស់លាស់​ណាមួយ​គួរ​ជាទី​ទុកចិត្ត​ដល់​អតិថិជន​នោះ​ឡើយ ខណៈ​ដែល​ឃ្លា​ទី​វិញ​បង្ហាញ​ពី​ភាពរឹងមាំ និង​ការ​កសាង​ទំនុកចិត្ត​យ៉ាង​ត្រឹមត្រូវ​មួយ​ដល់​អតិថិជន​។ សូមកុំ​ប្រើ​លាយឡំ​គ្នា​។

7) “ វា​មិនមែន​ជា​ភារកិច្ច​របស់ខ្ញុំ​នោះ​ទេ​”៖ ពាក្យ​មួយ​ឃ្លា​ខាងលើ​នេះ ពិតជា​ធ្វើ​ឲ្យ​បុគ្គលិក​រួមការ​ងារ​ផ្សេង​ទៀត​ឆ្អែតឆ្អន់ នៅ​ពេល​ដែល​អ្នក​និយាយ​ទៅ​កាន់​ពួក​គេ ដែល​កំពុង​ស្វែងរក​ជំនួយ​ពី​អ្នក​។ នៅ​ក្នុង​បរិបទ​ការងារ តួនាទី​ជា​បុគ្គលិក​ល្អ ទោះបីជា​អ្នក​មិន​អាច​ជួយ​បាន​ទាំងស្រុង យ៉ាង​ហោច​ណាស់​អ្នក​អាច​បង្ហាញ​ពី​ភាព​ឈឺឆ្អាល​ខ្លះ​ៗ ឬ​លើក​ចំណុច​ណាមួយ​មក​ជួយ​ដោះស្រាយ ដើម្បី​ឲ្យ​បរិយាកាស​ការងារ​ដំណើរការ​ទៅ​មុខ​បាន​ល្អ​ប្រសើរ​។

8) “​មិន​យុត្តិធម៌​សោះ​សម្រាប់​ខ្ញុំ​”៖ បុគ្គលិក​ផ្សេង​ទៀត​បាន​ឡើង​តំណែង ប៉ុន្តែ​អ្នក​មិន​ទទួល​បាន​តំណែង​អ្វី​នោះ​ឡើយ​។ ទោះបីជា​យ៉ាងណា​ក៏​ដោយ អ្នក​មិន​ត្រូវ​និយាយ​ពាក្យ​អយុត្តិធម៌​នៅ​ពេល​នេះ​ទេ​។ ផ្ទុយ​ទៅ​វិញ អ្នក​ត្រូវ​បង្កើន​សមត្ថភាព និង​ផលិតភាព​របស់​ខ្លួន​បន្ថែម​ទៀត​ដោយ​ទទួលខុសត្រូវ​លើ​ការងារ​ជាក់ស្តែង ដើម្បី​ឲ្យ​បុគ្គលិក​រួមការ​ងារ​ឬ ចៅហ្វាយនាយ​មើលឃើញ​ពី​គុណសម្បត្តិ​របស់​អ្នក​។ ជា​ពិសេស​ព្យាយាម​មើល​ឱ្យ​ឃើញ​ចំណុច​អវិជ្ជមាន​របស់​ខ្លួន​ដែល​ប្រព្រឹត្តិ​នា​ពេល​កន្លង​មក​។

source: health.howstuffworks

ព័ត៌មានថ្មីៗ