សារអេឡិចត្រូនិច
ណា​តា​យ៉ា ជាទី​កម្សាន្ត​មួយ​សំរាប់​អ្នក​ត្រូវការ​ស្ងប់ស្ងាត់​លក្ខណៈ​ធម្មជាតិ


ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ ៣ ពី​ទីរួមខេត្ត​កំពត​ចម្ងាយ​ជាង ១៨ គីឡូម៉ែត្រ នឹង​ទៅ​ដល់​រមណីយដ្ឋាន​ណា​តា​យ៉ា ដែល​ជា​កន្លែង​កម្សាន្ត​បង្កើត​ឡើង​សម្រាប់​អ្នក​ដែល​ត្រូវការ​ភាព​ស្ងប់ស្ងាត់​ផ្សារ​ភ្ជាប់​ធម្មជាតិ​។

ជាមួយ​បន្ទប់​ស្នាក់​នៅ ២៣ បន្ទប់ ដែល​មាន​តម្លៃ​ចាប់ពី ៨០ ដុល្លារ ដល់ ២០០ ដុល្លារ ភ្ញៀវ​ដែល​មក​កម្សាន្ត​នឹង​ទទួល​បានការ​ផ្តល់​សេវា​ប្រកបដោយ​ការ​យកចិត្តទុកដាក់ ជាមួយ​ម្ហូបអាហារ​យ៉ាង​ឆ្ងាញ់​ពិសារ​រួម​ទាំង​ការ​កម្សាន្ត​នានា បន្ថែម​ពីលើ​បន្ទប់​ស្នាក់​នៅ​ដែល​តុបតែង​ប្រកបដោយ​ភាព​រ៉ូ​ម៉េ​ទិ​ក​។