ប្រាសាទភ្នំដា រមណីយដ្ឋានដែលអូនសំលាញ់តែងតែប្រាថ្នា
ថ្ងៃ សុក្រ ទី ៦ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៦:១១
ប្រាសាទភ្នំដា ជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រដ៏ល្បីល្បាញស្ថិតនៅភូមិព្រែកតាផ ឃុំគោកធ្លក ស្រុកអង្គបុរី ខេត្តតាកែវ ដែលមានចម្ងាយប្រមាណជាង ២០គីឡូម៉ែត្រ ពីទីរួមខេត្តតាកែវ។ ប្រសិនបើបន្តដំណើរទៅមុខបន្តិចនឹងបានទៅដល់ព្រំដែនប្រទេសកម្ពុជា វៀតណាមហើយ។ភ្ញៀវទេសចរដែលចង់ទៅទស្សនាប្រាសាទភ្នំដាអាចចេញដំណើរពីកំពង់ដខាងកើតផ្សារណាត់តាកែវ។ ជិះអូប័រទាំងទៅ និងមក ចម្ងាយ២៤គីឡូម៉ែត្រ ត្រូវចំណាយ ៣៥ដុល្លារ តែបើចង់អស់តិចលោកអ្នកគ្រាន់តែធ្វើខ្លួនជាអ្នកដំណើរធម្មតាចំណាយប្រាក់ ១២ ០០០៛ ជិះទូកបណ្តើរគយគន់ទេសភាពវាលស្រែប្រាំងដ៏ខៀវស្រងាត់នារដូវប្រាំង ភ្លេចខ្លួនបន្តិចភ្ញៀវនឹងបានមកដល់ទីរមណីយដ្ឋានដ៏ស្រស់ត្រកាលដែលបង្កប់ខ្លួននៅលើកូនភ្នំតូចមួយនេះ។