សារអេឡិចត្រូនិច
ទីបំផុត​បែកធ្លាយ​! បានជា​គេ​ដាក់​ថា ផ្ទះ​ខ្មោច​ស័ក្ដិសិទ្ធិ នៅ​ខេត្តកំពង់ឆ្នាំង


“​ផ្ទះ​ខ្មោច​ស័ក្ដិសិទ្ធិ​" ធ្វើ​ឲ្យ​មនុស្ស​មួយ​ចំនួន​ឆ្ងល់ និង លាន់មាត់​ត​ៗ​គ្នា​ថា ផ្ទះ​នេះ​មាន​ខ្មោច​នៅ ដូច្នេះ​ហើយ​ទើប​ម្ចាស់ផ្ទះ​ទុក​ផ្ទះ​នេះ​ទុក​ចោល​ឲ្យ​ក្លាយទៅជា​ទី​សក្ការ​សម្រាប់​អ្នកផង​ទាំងពួង ដែល​ធ្វើ​ឲ្យ​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៥ រវាង​ខេត្តកំពង់ឆ្នាំង​-​ពោធិ៍សាត់ តែងតែ​ឈប់​សំចត​ធ្វើ​ពិធីបួងសួង​។ ហេតុ​អ្វី​បានជា​គេ​ដាក់​ឈ្មោះ​ថា "​ផ្ទះ​ខ្មោច​ស័ក្ដិសិទ្ធិ​"​?

អ្នកស្រី ឡុ​ង លី​ម អ្នក​ថែរក្សា "​ផ្ទះ​ខ្មោច​ស័ក្ដិសិទ្ធិ​" ស្ថិត​នៅ​ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង បាន​ប្រាប់​ក្រុមការងារ​ថា ដើម​ឡើយ​ផ្ទះ​នេះ​ធ្វើ​អំពី​ឈើ ប៉ុន្ដែ​ក្រោយមក​ម្ចាស់​ថ្មី បាន​ទិញ​ដី រួច​សង់​ជា​ថ្ម ដូច​អ​សនៈ​អ្នកតា កាលពី​អំឡុង​ជិត​១០​ឆ្នាំ​មុន​។ ទន្ទឹម​នឹង​គ្នា​នេះ នៅ​ឯ​ក្លោ​ង​ទ្វារ បាន​សរសេរ​អក្សរ​ធំ​ៗ​នៅ​លើ​បដា​ថា ផ្ទះ​ខ្មោច​ស័ក្ដិ​សិទ្ធ​។