សារអេឡិចត្រូនិច
ធនាគារ​ឯកទេស​វី​ង បញ្ចា​ក់​ជា​ថ្មី​លើ​សេវា​ផ្ទេ​ប្រាក់​ក្រៅប្រទេស​មក​ប្រទេស​កម្ពុជា


ជាមួយ​និង​ភាព​រីក​ចំរើន​ដ៏​គួរ​ឲ្យ​កត់សម្គាល់ ក្នុង​ការ​ផ្តល់​ជា​ជម្រើស​ហិរញ្ញវត្ថុ​សម្រាប់​អតិថិជន ធនាគារ​ឯកទេស​វី​ង បាន​កំពុង​បម្រើ​អតិថិជន​ជា​ច្រើន​លាន​នាក់ ជាមួយនឹង​សេវាកម្ម​ហិរញ្ញវត្ថុ​ដ៏​សម្បូរ​បែប​ដូច​ជា សេវា​ផ្ទេរ​ប្រាក់​ក្នុងស្រុក បង់​វិក្កយបត្រ បញ្ចូល​លុយ​ទូរស័ព្ទ​ដៃ សេវា​បើកប្រាក់​បៀវត្ស ការ​ទូទាត់​ជាមួយ​កាត​វី​ង ជា​ពិសេស គឺ​សេវា​ផ្ទេរ​ប្រាក់​ក្រៅប្រទេស​ដែល​អនុញ្ញាតិ​ឲ្យ​ពលករ​ខ្មែរ​ធ្វើការ​ផ្ទេរ​ប្រាក់​ពី​ប្រទេស​ថៃ​តាម​គណនី​ធនាគារ​កសិក​ន​ថៃ​ទៅ​កាន់​គ្រួសារ​ក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​គណនី​វី​ង​បាន​យ៉ាង​ងាយស្រួល រហ័ស និង​មាន​សុវត្ថិភាព​។ 

លោក ឌឿ​ក តារា​វុ​ធ នាយក​ផ្នែក​គ្រប់គ្រង​ហា​នី​ភ័យ និង​ប្រតិបត្តិ​តាម នៃ​ធនាគារ​ឯកទេស​វី​ង បាន​មាន​ប្រសាសន៍​ថា សព្វ​ថ្ងៃនេះ វី​ង​មាន​សេវា​វេ​ប្រាក់​ពី​ក្រៅ​ស្រុក​តែ​ប្រទេស​ថៃ​តែ​មួយ​គត់ ហើយ​ជា​គោលការណ៍ អ្នក​ផ្ញើ​អាច​ផ្ទេរ​ប្រាក់​ពី​ប្រទេស​ថៃ​បាន​តាម​រយៈ​គណនី​ធនាគារ​កសិក​ន​ថៃ ទៅ​កាន់​អ្នក​ទទួល រឺ​ក្រុម​គ្រួសារ​នៅ​ប្រទេស​កម្ពុជា ដែល​មាន​គណនី​វី​ង​តែ​ប៉ុណ្ណោះ​។  

១)​រឿងរ៉ាវ​ដែល​មាន​ករណី​ចោទប្រកាន់​ភ្នាក់ងា​វី​ង​នៅ​ស្រុក​ម៉ោង​ឬ​ស្សី ខេត្តបាត់ដំបង​ថា មាន ធនាគារ​ឯកទេស​វី​ង​នៅ​ក្រោយខ្នង ឃុ​ប​ខិត​មិន​បើកប្រាក់​ឲ្យ​អតិថិជន​ដែល​បាន​វេ​ពី​ប្រទេស​ថៃ ត្រូវ​បាន​លោក ឌឿ​ក តារា​វុ​ធ​នាយក​ផ្នែក​គ្រប់គ្រង​ហា​នី​ភ័យ និង​ប្រតិបត្តិ​តាម នៃ​ធនាគារ​ឯកទេស​វី​ង ច្រានចោល​ទាំងស្រុង​និង​អះអាង​ថា ធនាគារ​ឯកទេស​វី​ង​មិន​បាន​ចូល​ដៃ​បោកប្រាស់ អតិថិជន​នោះ​ទេ​។  

២) សូម​ជំរាប​ថា ធនាគារ​ឯកទេស​វី​ង គឺជា​អ្នក​ផ្តល់​សេវា​ទូទាត់​សាច់ប្រាក់​តាម​ទូរស័ព្ទ​ដៃ​ឈានមុខ​គេ​នៅ​កម្ពុជា​ដែល​រូ​ម​ចំណែក​ក្នុង​ការ​ផ្តល់​នូវ​សេវា​ហិរញ្ញវត្ថុ​ដែល​ងាយស្រួល​សម្រាប់​អ្នក​ដែល​ពិបាក​ក្នុង​ការ​ប្រើប្រាស់​សេវា​ធនាគារ​។ ភ្នាក់ងារ​វី​ង​ទាំងអស់ គឺ​ត្រូវ​ឆ្លងកាត់​ដំណាក់កាល​ជ្រើសរើស​យ៉ាង​ម៉ត់ចត់​។ 

ធនាគារ​ឯកទេស​វី​ង ក៏​បាន​ធ្វើការ​បំពាក់បំប៉ន​បណ្តុះបណ្តាល​ភ្នាក់ងារ​វី​ង​យ៉ាង​ដិត​ដល់ ដើម្បី​ធានា​ថា​គាត់​អាច​ធ្វើ​ប្រត្តិបត្តិការ​បម្រើ​អតិថិជន​បាន​ត្រឹមត្រូវ និង​មាន​សុវត្ថិភាព ជា​ពិសេស​គឺ​ការ​អនុវត្ត​ខ្ជាប់ខ្ជួន​តាម​ច្បាប់​របស់​ធនាគារជាតិ​។

ធនាគារ​ឯកទេស​វី​ង នឹង​បន្ត​ការ​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ក្នុង​ការ​នាំ​មក​នូវ​សេវា​ហិរញ្ញវត្ថុ​ផ្សេង​ៗ​ទៀត​ដើម្បី​បំពេញតម្រូវការ​របស់​អតិថិជន​បន្ថែម​ទៀត ជា​ពិសេស​សេវា​ផ្ទេរ​ប្រាក់​ពី​ប្រទេស​ផ្សេង​ៗ​ទៀត​មក​កាន់​ប្រទេស​កម្ពុជា នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ រួម​មាន ប្រទេស​ម៉ា​ឡេ​ស៊ី ប្រទេស​កូរ៉េ​ខាងត្បូង និង​ប្រទេស​ជា​ច្រើន​ទៀត​។

ប្រភពពីៈ​ ស៊ីអិនស៊ី

ព័ត៌មានថ្មីៗ