សារអេឡិចត្រូនិច
អ្នក​ជំពាក់​លុយ​មិន​សង​គេ ទៅ​បន់អ្នកតា​ក្រហម ក នៅ​ភ្នំ​ស​ន្ទុ​ក ច្រើន​បាន​សម្រេច​១០០%


កូនបំណុល​ជំពាក់​រាប់​ឆ្នាំ​ស្ទើរ​មិន​សង គឺ​ម្ចាស់​លុយ​បាន​ទៅ​បន់ស្រន់ លោកតា​ក្រហម​ក នៅ​ភ្នំ​ស​ន្ទុ​ក​ស្ថិត​នៅ​ក្នុង​ខេត្តកំពង់ធំ បាន​សម្រេច​ស្ទើរ​គ្រប់​គ្នា​។ ទន្ទឹម​នឹង​នេះ អ្នក​ប៉ង​ចូ​ចែចូវ​ស្ដីដណ្ដឹង​កូន​គេ ឬ ចង់​លក់​ដី​ដាច់ សុទ្ធតែ​ទៅ​បន់ស្រន់​នៅ​ទី​នេះ​បាន​ដូច​សេចក្ដី​ប្រាថ្នា​។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់ លោកយាយ ម៉ៅ អ្នក​ថែរក្សា​កន្លែង​អ្នកតា​ក្រហម​ក លើ​ភ្នំ​ស​ន្ទុ​ក​។

លោកយាយ ម៉ៅ បាន​រៀបរាប់​ទៀត​ថា ថ្វី​ត្បឹ​ត​តែ​ខ្មែរ​យើង​កាន់សាសនា​ព្រះពុទ្ធ​ក្ដី ប៉ុន្ដែ ព្រហ្ម​ម​ញ្ញ​សាសនា​ក៏​មិន​ចោល​ដែរ ដូច្នេះ ហើយ​ទើប​កូន​ខ្មែរ​គ្រប់​ជំនាន់​តែ​តែងតែ​ជឿ​លើ​ការ​បន់ស្រន់ ជាក់ស្ដែង​ការ​មក​បួងសួង​អ្នកតា​ក្រហម​ក​នេះ គឺ​មាន​ភ្ញៀវ​ទេសចរ​មក​បន់​ឥត​ល្ហែរ​។