សារអេឡិចត្រូនិច
ខែ​នេះ ជិះទូក​ទៅ​លេង​ភ្នំ​ក​ង្រី ទេសភាព​ស្អាត​ណាស់​កន្លែង​អូន​ៗ​ប្រាថ្នា


នៅ​ឃុំ​ពង្រ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង មាន​ភ្នំ​មួយ​ខ្ពស់​ជាងគេ មើល​ពី​ចម្ងាយ​ទៅ ហាក់បីដូចជា​រាង​មនុស្ស​ស្រី​ម្នាក់​ដេក​ផ្កាប់មុខ​សណ្ដូក​ខ្លួន​អីចឹង ដែល​ភ្នំ​នេះ​ហើយ​គេ​ឱ្យឈ្មោះ​ថា​ភ្នំ​នាង​ក​ង្រី​។

ដើម្បី​ទៅ​ដល់​ភ្នំ​នេះ​បាន ប្រិ​យ​មិត្ត​អាច​ទំនាក់ទំនង​ជួល​ទូក​ទេសចរណ៍​ដែល​ចត​ចាំ​ភ្ញៀវ​នៅ​នៅ​ត្រើយម្ខាង​នេះ​បាន ដោយ​ទូក​ចំណុះ​គ្នា​១៥​នាក់ ត្រឹមតែ​១០​ម៉ឺន​រៀល​ប៉ុណ្ណោះ ខណៈ​ដែល​ទូក​តួច​អាច​ថោក​ជាង​នេះ​។ អំឡុង​ពេល​ធ្វើ​ដំណើរ​តាម​ទូក​នៅ​ខែ​ទឹក​ឡើង​នេះ ប្រិ​យ​មិត្ត​អាច​គយគន់​សម្រស់​ធម្មជាតិ​បាន​ច្រើន​បែប​មែនទែន ដែល​ដុះ​អម​និង​ផ្លូវ​ទូក​នេះ ហើយ​ក៏​មានព្រៃ​លិច​ទឹក​ផង​ដែរ​។

អ្វី​ដែល​កាន់តែ​ពិសេស​ទៀត​នោះ ក្រោយ​ពី​ទស្សនា​ភ្នំ​ក​ង្រី​បាន​សប្បាយ​ហើយ អ្នក​រាល់គ្នា​អាច​ប្រាប់​ម្ចាស់​ទូក ឱ្យ​បើក​កាត់​តាម​ភូមិ​ជនជាតិ​វៀតណាម​បាន​ទៀត​ផង ដើម្បី​មើល​ពី​របៀប​នៃ​ការ​រស់នៅ​របស់​ពួក​គេ​។