សារអេឡិចត្រូនិច
រូងភ្នំ​អក្សរ U នៅ​កំពង់ឆ្នាំង ជា​វាល​ពិឃាដ ក្មេង​ជំនាន់​ក្រោយ​មិនសូវ​ដឹង


ភ្នំ​តា​រូង តា​រាជ មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ភ្នំ​តូច ឃុំ​ពង្រ ស្រុក​រលៀប្អៀរ មាន​ចំងាយ​១០​គ​.​ម ពី​ទីរួមខេត្ត​កំពង់ឆ្នាំង តាម​ផ្លូវជាតិ​លេខ​៥ បត់​ឆ្វេង​តាម​ផ្លូវ​ព្រ​លាន​យន្តហោះ​។

តំបន់​នេះ ជា​ប្រភេទ​រមណីយដ្ឋាន​ធម្មជាតិ និង​ប្រវត្តិសាស្ត្រ​ទាក់ទង​ទៅ​និង​ឆ្នាំ​១៩៧៦-១៩៧៨ ក្នុង​របប​ប៉ុ​ល​ពត​។ ភ្នំ​តា​រូង តា​រាជ ជា​កន្លែង​ដែល​ពួក​ខ្មែរក្រហម បាន​កេណ្ឌ​កម្លាំង​អ្នកទោស​ក្នុង​សម័យ​នោះ ឲ្យ​មក​ដាប់ថ្ម​ភ្នំ​ធ្វើ​ដោយ​ដៃ​ដែល​មាន​ប្រវែង​ចូល​២០០​ម៉ែត្រ ទទឹង​ប្រហែល​៣​ម៉ែត្រ និង​កម្ពស់​ប្រហែល​៦​ម៉ែត្រ ដើម្បី​បង្កើត​ទៅ​ជា​រូង​មួយ មាន​រាង​ជា​អក្សរ U ។ ដោយ​គិត​ពី​ចម្ងាយ​ចូល​រហូត​ដល់​ផ្លូវ​ត្រលប់​មក​វិញ មាន​ចម្ងាយ​៤០០​ម៉ែត្រ ខណៈ​ដែល​ក្នុង​នោះ​មាន​អាង​ទឹក​២​កន្លែង​ផង​ដែរ​។

បើ​តាម​ចាស់​ៗ​នៅ​តំបន់​នេះ ដែល​ធ្លាប់​ចូល​ទៅ​ដល់​រូង​នេះ បាន​បញ្ជាក់​ថា នៅ​ផ្នែក​ក្នុង មាន​បរិវេណ​ធំ​ទូលាយ និង​មានកូន​បន្ទប់​តូច​ៗ​ជា​ច្រើន​ចាក់​បេតុង​។ នៅ​ផ្នែក​ខាងក្រៅ មាន​ភ្នំ​តូច​ធំ​ជា​ច្រើន នៅ​បន្តបន្ទាប់​គ្នា លំអ​ទៅ​ដោយ​ទេសភាព​នៃ​ចម្ការ​ដើម​ត្នោត​ជា​ច្រើន ប្រកបដោយ​ខ្យល់អាកាស​ល្អ​បរិសុទ្ធ​។ តា​ៗ​នៅ​ក្នុង​តំបន់​បាន​និយាយ​ទៀត​ថា កាលពី​សម័យ​ដើម​មុន​នឹង​បង្កើត​បាន​រូង​នេះ មាន​មនុស្ស​ស្លាប់​មិន​តិច​នោះ​ទេ ព្រោះ​ក្នុង​របប​នោះ​គេ​នាំ​មនុស្ស​មក​ធ្វើ ហើយ​មិន​ដែល​បាន​យូរថ្ងៃ​នោះ​ទេ ត្រូវ​សម្លាប់​ចោល​ហើយ ដោយ​នាំ​អ្នក​ថ្មី​មក​ជំនួស​វិញ​។

ព័ត៌មានថ្មីៗ