សារអេឡិចត្រូនិច
អណ្ដូង​ព្រេង​អច្ឆរិយ ទម្លាក់​អ្វី​ចូល ឃើញ​វិញ​នៅ​កន្លែង​ផ្សេង​ចម្ងាយ​៥​គីឡូម៉ែត្រ


នៅ​ក្នុង​វត្ត​កំពង់ព្រះ ស្ថិត​នៅ​ភូមិ​កំពង់ព្រះ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូរណ៍ មាន​ចម្ងាយ​៤៤​គីឡូម៉ែត្រ​ពី​ទីរួមខេត្ត​កំពង់ឆ្នាំង មាន​អណ្ដូង​បុរាណ​មួយ ត្រូវ​បាន​គេ​ឱ្យឈ្មោះ​ថា អណ្ដូង​ព្រេង ដែល​មានរឿង​រ៉ាវ​អាថ៌​កំបាំង​ជា​ច្រើន​នៅ​ទី​នេះ​។​លោកតា ហឹ​ម សា​រុន ដែល​រស់នៅ​ក្នុងភូមិ​កំពង់ព្រះ​បាន​និយាយ​ថា អណ្ដូង​ព្រេង​នេះ កើត​មាន​តាំងពី​យូរណាស់​មក​ហើយ​។ ចំណែកឯ​រឿង​ទម្លាក់​អ្វី​ចូល​ហើយ​ឃើញ​វិញ​នៅ​ចម្ងាយ​ប្រហែល​៥​គីឡូម៉ែត្រ​ពី​អណ្ដូង​នេះ គឺ​ពិតជា​មានរឿង​ដូច្នេះ​មែន ដោយ​លោកតា​ដឹង​រឿង​នេះ តាម​ចាស់​ៗ​នៅ​តំបន់​និយាយ​ត​ៗ​គ្នា​យ៉ាងនេះ​។

ព័ត៌មានថ្មីៗ