សារអេឡិចត្រូនិច
ស្ពាន​យោល​អូរ​ឫស្សី​កណ្ដាល ខូចខាត​ខ្លាំង ភ្ញៀវ​នៅ​តែ​ដើរ​ឆ្លង​យ៉ាងច្រើន


ស្ពាន​យោល​ទឹក​ហូរ​អូរ​ឫស្សី​កណ្ដាល ដែល​ស្ថិត​នៅ​ភាគ​ខាងត្បូង​ទីក្រុង​ស្ទឹង​ត្រែង មិន​ដល់ ៣០​គីឡូម៉ែត្រ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ខូចខាត​ខ្លាំង​មែនទែន ប៉ុន្តែ​ភ្ញៀវ​ទេសចរ ដែល​ទៅ​កម្សាន្ត​លេង​រមណីយដ្ឋាន​ធម្មជាតិ​មួយ​នេះ នៅ​តែ​បន្ត​ឆ្លងកាត់​លេង បើ​ទោះជា​មាន​ស្លាក​សញ្ញា​ហាម​ឆ្លង​ក៏​ដោយ​។​លោក ឆក សុង​ហៃ មន្ត្រី​នៅ​មន្ទីរ​ទេសចរណ៍​ខេត្តស្ទឹងត្រែង បាន​ប្រាប់​ក្រុមការងារ​ថា​៖ "​ភ្ញៀវ ដែល​មក​កម្សាន្ត​នៅ​ទី​នេះ ភាគច្រើន​ពួក​គេ​ចូល​ចិត្ត​ទេសភាព​ស្ងប់ស្ងាត់​បែប​ធម្មជាតិ លេង​ទឹក​កម្សាន្ត ក្រាលកន្ទេល​អង្គុយ​លេង​លក្ខណៈ​គ្រួសារ ហើយ​អាច​យក​អាហារ​មក​ញាំ​ដោយ​ខ្លួនឯង​បាន​ផង​ដែរ​។ ភ្ញៀវ​ខ្លះ​ចូល​ចិត្ត​ដើរ​ឆ្លងស្ពាន​យោល មើល​ទេសភាព​ទៀត​ផង ទោះបី​មាន​បំរាម មិន​ឲ្យ​ឆ្លងកាត់ ប្រយ័ត្ន​គ្រោះថ្នាក់​ក៏​ដោយ​”​។