សារអេឡិចត្រូនិច
ញ៉ាក់​គូទ​!! ល្អាង​ភ្នំ​ប្រាក់ មាន​ដាន​នាគ​ដ៏​អាថ៌​កំបាំង​វា​កាត់


ល្អាង​ភ្នំ​ប្រាក់ ដែល​ស្ថិត​ចម្ងាយ​៣​គីឡូម៉ែត្រ ពី​ភូមិ​វឿ​ន​សៀន ឃុំ​អូរ​ស្វាយ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង នៅ​តែ​ជា​ច​ម្ង​ល់​ស្រាយ​មិន​ចេញ របស់​អ្នក​ភូមិ និង​ភ្ញៀវ​ទេសចរ ដែល​បាន​ទៅ​ទស្សនា ពី​មូលហេតុ​នៃ​ការ​កកើត​របស់​វា​។

លោក យ៉េន ម៉ី ប្រធាន​សហគមន៍​អេកូ​ទេសចរណ៍​តំបន់​អូរ​ស្វាយ បាន​ថ្លែងប្រាប់​ក្រុមការងារ​ថា រហូត​មក​ទល់​ពេល​នេះ ពុំ​ទាន់​មាន​នរណា​ម្នាក់​ដឹង​ពី​មូលហេតុ នៃ​ការ​កកើត​ល្អាង​នេះ​នៅឡើយ​ទេ មិនដឹង​ថា វា​កើត​ដោយ​ធម្មជាតិ ឬ​ក៏​មនុស្ស​ជា​អ្នក​ដាប់ថ្ម​ធ្វើ​។ វា​មាន​ប្រវែង​រាប់រយ​ម៉ែត្រ​ដែល​ជ្រោះ​ក្នុង​ថ្ម​ជម្រៅ​ជាង​មួយ​ដែល និង​បត់បែន​ប្រៀប​ដូច​ជា​ដាន​ពស់ ឬ​នាគ​វៀរ​ដូច្នោះ​ដែរ​។ បុរស​វ័យ ៥២​ឆ្នាំ បាន​បន្ត​ថា​៖ «​តាំងពី​ខ្ញុំ​ធំ​ឡើង ឆ្លងកាត់​សម័យ​សង្គ្រាម​មក​ដល់​ពេល​នេះ ខ្ញុំ​ក៏​ឃើញ​ល្អាង​ភ្នំ​ប្រាក់​បែប​នេះ​រហូត​មក ហើយ​ពេល​សួរ​ចាស់​ៗ ក៏​ពួក​គាត់​មិនដឹង​ដូច​គ្នា​"​។