ថ្ងៃលិចនៅស្ពានសេកុង ពិតជាគួរឲ្យគយគន់ ពីនាក់សំណព្វចិត្ត
ថ្ងៃ ចន្ទ ទី ៩ ខែ មករា ឆ្នាំ ២០១៧ ម៉ោង ១៦:១៤
ព្រះអាទិត្យរៀបអស្ដង្គតនៅស្ពានសេកុង ក្រុងស្ទឹងត្រែង បានចាំងផ្លាតនៅលើផ្ទៃទឹក ប្រៀបនឹងគ្រាប់ពេជ្រ រំលេចជាពណ៌មាស គួរឲ្យគយគន់មិនជិនណាយ ធ្វើឲ្យអារម្មណ៍ស្រស់ស្រាយ ស្បើយអស់ទុក្ខកង្វល់។ស្ពានមិត្តភាពកម្ពុជា-ចិន - សេកុង សាងសង់នៅឆ្នាំ២០០៧ មានប្រវែង ១០៥៧ម៉ែត្រ ទទឹង១១ម៉ែត្រ ឆ្លងកាត់ទន្លេសេកុង ពីទីក្រុងស្ទឹងត្រែង ទៅត្រើយម្ខាងទៀត លើផ្លូវជាតិលេខ៧ ក្នុងគោលដៅទៅព្រំដែនឡាវ។ ក្រៅពីបម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋឲ្យមានភាពងាយស្រួល ស្ពាននេះ ក៏ជាទីកន្លែងដ៏ពេញនិយម សម្រាប់យុវវ័យទៅទស្សនាថ្ងៃលិច ពេលល្ងាចៗផងដែរ ដើម្បីរំសាយភាពតានតឹង និងមើលទេសភាពស្រូបយកខ្យល់អាកាសបរិសុទ្ធ ឲ្យមានអារម្មណ៍ស្រស់ស្រាយឡើងវិញ។