សារអេឡិចត្រូនិច
សំរាម​នៅ​កោះរុង ដឹក​តាម​ទូក​មួ​យ​ថ្ងៃ​មិន​ក្រោម ២ តោន ចាក់ចោល​លើ​ដីគោក


ដើម្បី​រក្សា​បាន​ភាព​ស្រស់​ស្អាត និង​បរិស្ថាន​បរិសុទ្ធ​នៃ​កោះ​ឋានសួគ៌​កោះរុង សំរាម​និង​កាក​សំណល់​ពលរដ្ឋ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ត្រូវ​ដឹក​ជញ្ជូន​តាម​ទូក​ទៅ​ចាក់ចោល​នៅ​ដីគោក​ខេត្ត​ព្រះ​សីហ​នុ​ជា​រៀងរាល់ថ្ងៃ​។​លោក​សេង ហូរ​លាង ចៅសង្កាត់​រង​សង្កាត់​កោះ​រ៉ុ​ង​បាន​ប្រាប់​ក្រុមការងារ​ថា ដោយ​ចង់​រក្សា​កេរ្តិ៍ឈ្មោះ​និង​ភាព​ទាក់ទាញ​កោះរុង​ឲ្យ​ស័ក្ដិសម​ឈ្មោះ​កោះ​ឋានសួគ៌ អាជ្ញាធរ​កោះរុង​មិន​អនុញ្ញាត​ឲ្យ​មានការ​ដុត​កប់​សំរាម​លើ​កោះ​នោះ​ទេ​។ អាជ្ញាធរ​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន ប្រើ​ទូក​ដឹក​ជញ្ជូន​សំរាម​និង​កាក​សំណល់​នានា​ចេញពី​កោះ​រៀងរាល់ថ្ងៃ ដែល​ក្នុង​មួយ​ថ្ងៃ​មាន​ប្រហែល ២ តោន យក​ទៅ​ចាក់ចោល​នៅ​ដីគោក​នៃ​ខេត្ត​ព្រះ​សីហ​នុ​។

ព័ត៌មានថ្មីៗ