សារអេឡិចត្រូនិច
មក​កម្សាន្ត​ឧទ្យាន​ជាតិ រាម ភ្ញៀវ​ទេសចរ​អាច​ធ្វើ​អ្វីខ្លះ?


ឧទ្យាន​ជាតិ​រាម មាន​លក្ខណៈ​វិសេសវិសាល​ទាក់ទាញ​ចិត្ត​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​កម្សាន្ត​កាន់តែ​ច្រើន ខណៈ​ដែល​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ហាក់​មើល​រំលង​សក្ដានុពល​តំបន់​ទេសចរណ៍​កម្សាន្ត​មួយ​នេះ​។

លក្ខណៈ​អំណោយផល​នៃ​ធនធានធម្មជាតិ មាន​ឆ្នេរ​ខ្សាច់​លាតសន្ធឹង​ប្រកបដោយ​រុក្ខជាតិ និង​ព្រៃឈើ​គ្រប់​ប្រភេទ​ដុះ​លាយ​ចម្រុះ​គ្នា ព្រមទាំង​ទេសភាព​ល្អ​ប្រណីត ជា​ចំណុច​ទាក់ទាញ​នៃ​ឧទ្យាន​ជាតិ​រាម​។ តើ​ភ្ញៀវ​ទេសចរ​អាច​ធ្វើ​អ្វីខ្លះ ពេល​មក​កម្សាន្ត​ឧទ្យាន​ជាតិ​រាម?

១. គយគន់​ឆ្នេរ​ខ្សាច់​ដ៏​ល្អ​ប្រណីត ស្រូប​យក​ខ្យល់អាកាស​បរិសុទ្ធ​តាម​មាត់​ឆ្នេរ​ជាមួយ​បរិយាកាស​ដ៏​ស្ងប់ស្ងាត់​។

២. ជិះទូក​ទៅ​មើល​ព្រៃកោងកាង ទស្សនា​សត្វ​ស្លាប​ជា​ច្រើន​ប្រភេទ​រស់នៅ​តាម​មាត់​ព្រែក មាន ត្រដក់ កុក ក្រសារ មាន់ទឹក ទា​ទឹក ឬ​អាច​ទៅ​លេង​ភូមិ​នេសាទ​ថ្ម​ធំ​ដែល​មាន​បងប្អូន​ប្រជា​នេសាទ​រស់នៅ​ជាង ៣០ គ្រួសារ ដែល​ទីនោះ​ក៏​ជា​ជម្រក​នៃ​សត្វ​ដុល​ហ្វី​ន​សមុទ្រ​រស់នៅ​តែងតែ​បង្ហាញខ្លួន​ឲ្យ​ភ្ញៀវ​ទស្សនា​។

៣. ការ​ដើរ​កម្សាន្ត​ក្នុង​ព្រៃ​ក៏​ជា​បទ​ពិសោធន៍​ដ៏​រំភើប​សម្រាប់​ភ្ញៀវ​ទេសចរ​ក្នុងស្រុក ដែល​វា​មាន​ភាព​ទាក់ទាញ​ចិត្ត​បំផុត ជា​ពិសេស​ភ្ញៀវ​ទេសចរ​បរទេស​។

ឧទ្យាន​ជាតិ​រាម​មាន​ចម្ងាយ ១៨ គីឡូម៉ែត្រ​ពី​ក្រុងព្រះសីហនុ និង ១៩៤ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​។

ព័ត៌មានថ្មីៗ