សារអេឡិចត្រូនិច
អូ​បា​មា ប្រាប់​ដូ​ណា​ល់ ត្រាំ កុំអោយ​យក​សេត​វិមាន​ធ្វើ​ជា​កន្លែង​ជំនួញ​គ្រួសារ


ប្រធានាធិបតី​អា​មេ​រិច ដែល​នឹង​ជិត​ផុត​អាណត្តិ បា​រ៉ា​ក់ អូ​បា​មា បាន​ប្រាប់​ទៅ​ដល់​អ្នក​ស្នង​តំណែង​របស់​គាត់ កុំ​ប៉ុនប៉ង​យក​សេត​វិធាន​ធ្វើ​ជា​កន្លែង​ដែល​គាត់​គ្រប់គ្រង​ជំនួញ​គ្រួសារ​។

នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយនឹង ABC News លោក​អូ​បា​មា បាន​ប្រាប់​អោយ​លោក ដូ​ណា​ល់ ត្រាំ ត្រូវ​តែ​គោរព​រដ្ឋធម្មនុញ្ញ អា​មេ​រិច ជា​ដាច់ខាត​។ 

លោក​និយាយ​ទៀត​ថា "​ក្រោយ​ពេល​អ្នក (​ដូ​ណា​ល់ ត្រាំ​) ធ្វើ​សច្ចា​ប្រ​ណិ​ទាន​រួច​អ្នក​នឹង​ត្រូវ​គ្រប់គ្រង​ស្ថា​ប​ប័ន​ដ៏​ធំ​បំផុត​មួយ ក្នុង​ពិភពលោក​"​។

អូ​បា​មា ក៏​ប្រាប់​អោយ​ដឹង​ទៀត​ដែរ​ថា ការ​គ្រប់គ្រង និង​ការ​ធ្វើ​យុ​ទ្ឋ​នា​ការ​គឺ​វា​មាន​លក្ខណៈ​ខុស​គ្នា​។

គាត់​ប​ន្តែ​ទៀត​ថា "​មាន​មូលធន​ពិភពលោក និង​ទីផ្សារ​ហិរញ្ញវត្ថុ ហើយ​មនុស្ស​ជុំវិញ​ពិភពលោក​យកចិត្តទុកដាក់​ខ្លាំង​ចំពោះ​អ្វី​ដែល​លោក​ត្រាំ​បាន​និយាយ​"​។

លោក​អូ​បា​មា ក៏​បា​ជជែក​អំពី​របាយការណ៍​របស់​ភ្នាក់ងារ​ស៊ើប​ការ​អា​មេ​រិច​ផង​ដែរ ដែល​បាន​បញ្ជាក់​អំពី​ការ​ពាក់ព័ន្ធ​របស់​រុ​ស្ស៊ី​ទៅ​ក្នុង​ការ​ហេ​ក​សមាជិក​បក្ស​ប្រជាធិបតេយ្យ​។

អូ​បា​មា និយាយ​ថា​គាត់​មើល​ស្រាល​ចំពោះ​ការ​ប៉ះពាល់​នៃ​ការ​ហេ​ក​នោះ​។

លោក​និយាយ​ថា លោក​បាន​ពិភាក្សា​ជាមួយ​លោក​ដូ​ណា​ល់ ត្រាំ ហើយ​លោក​បាន​និយាយ​អំពី​សារៈសំខាន់​នៃ​ការ​ជឿ​ទុកចិត្ត​លើ​ស្ថាប័ន​ស៊ើប​ការ​អា​មេ​រិច​។

កាល​ស​ប្តា​ហ៍​មុន លោក​ត្រាំ បាន​និយាយ​ថា ខ្លួន​គាត់​មាន​ជំនឿ​ទុកចិត្ត​យ៉ាង​ខ្លាំង​ទៅ​លើ​ភ្នាក់ងារ​ស៊ើប​ការ​អា​មេ​រិច ប៉ុន្តែ​ក្រោយមក​គាត់​បាន​ក្រឡាស់​សំដី​របស់​គាត់​វិញ​ថា គាត់​មិន​ភាព​ស្រពិចស្រពិល​លើ​របាយការណ៍​របស់​ភ្នាក់ងារ​ស៊ើប​ការ បន្ទាប់​ពី​ភ្នាក់ងារ​នេះ​រក​ឃើញ​ថា រុ​ស្ស៊ី​ជា​អ្នក​នៅ​ពីក្រោយ​ការ​ហេ​ក ដែល​ធ្វើ​អោយ​លោក​ឈ្នះ​ការ​បោះ​ឆ្នោត​លើ​អ្នកស្រី​ហ៊ី​ឡា​រី គ្លី​ន​តុ​ន​។

លោក​ក៏​បាន​ស្តីបន្ទោស​ដល់​សមាជិក​បក្ស​ប្រជាធិបតេយ្យ​ផង​ដែរ​ថា ហេតុ​អ្វី​ប​ណ្តោ​អោយ​មានការ​ហក​ចូល​ទិន្នន័យ​ស្រួល​ៗ​។

លោក​ត្រាំ នឹង​ឡើង​កាន់​តំណែង​ជា​ប្រ​ធា​ធិ​បតី​អា​មេ​រិច​ទី ៤៥ នៅ​ថ្ងៃ​ទី ២០​មក​រា​នេះ​៕