សារអេឡិចត្រូនិច
ព្រឹទ្ធសភា​អាម​រិ​ក​ជួប​ប្រធានាធិបតី​តៃវ៉ាន់ ទោះបីជា​មានការ​ជំទាស់​ពី​ចិន


 លោក​Ted Cruz សមាជិក​ព្រឹ​ទ្ទ​សភា​អាម​រិ​ក  បាន​ជួប​ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី Tsai Ing-Wen កាលពី​ថៃ្ង​អាទិត្យ ទោះបីជា មានការ​ជំទាស់​តវ៉ា​ពី​ក្រុម​អ្នកការទូត​ចិន​ក៏​ដោយ​។ 

លោក Ted Cruz សមាជិក​ព្រឹ​ទ្ទ​សភា​មក​ពី​រដ្ឋ​Texas រូប​នះ បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា នៅ​ក្នុង​ជំនួប​នេះ​នៅ​ទីក្រុង​Houston  អ្នក​ទាំង​២ បាន​ពិភាក្សា​អំពី​ការ​លក់​អាវុធ ការ​ផ្លាស់​ប្តូរ​ការទូត និង​ទំនាក់ទំនង​សេដ្ឋកិច្ច​។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍   លោក​Ted Cruz បាន​និយាយ​ថា​" ការ​បង្កើន​កិច្ចសហការ​សេដ្ឋកិច្ច​រវាង​ប្រទេស​ជាតិ​ទាំង​២​របស​យើង​គឺ​ពិតជា​អាទិភាព​"​។​សមាជិក​ព្រឹ​ទ្ទ​សភា​អាម​រិ​ក​រូប​នះ បាន​ធ្វើ​ជំនួប​នេះ ទោះបីជា​មានការ​ជំទាស់​ប្រឆាំង​ពី​ចិន​ក៏​ដោយ​។ 

លោក​Ted Cruz បាន​និយាយ​ថា​" នៅ​មុន​ជំនួប​របស់​យើង គ​ណះ​ប្រតិភូ​សភា​ក្រុង​Houston បាន​ទទួល​លិខិត​មួយ​ពី​ស្ថាន​កុងស៊ុល​ចិន ដែល​ស្នើ​សមាជិក​សភា​កុំ​ឲ​ជួប​ជាមួយ​ប្រធានាធិបតី​តៃវ៉ាន់​រូប​នះ  និង​ស្នើ​ឲ​ប្រកាន់​"​គោលនយោបាយ​ចិត​តែ​មួយ​"​។

ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី Tsai Ing-Wen បាន​ឈប់​សំចត​នៅ​ទីក្រុង​Houston នៅ​ចុង​ស​ប្តា​ហ៍​នេះ​ក្នុង​ដំណើរ​ទៅ​កាន់​អា​មេ​រិ​ក​កណ្តាល ហើយ​គ្រោង​នឹង​ត្រឡប់​ទៅ​ទីក្រុង​តៃប៉ិ​វិញ បន្ទាប់​ពី​ឈប់​សំចត​នៅ​ទីក្រុង​San Francisco នៅ​ស​ប្តា​ហ៍​ក្រោយ​៕

ព័ត៌មានថ្មីៗ