សារអេឡិចត្រូនិច
គ្រូបង្វឹក​ជម្រើសជាតិ​កម្ពុជា អត់​បោះ​ឆ្នោត​ឱ្យ Ronaldo ជា​កីឡាករ​ល្អ​ទេ


លោក Lee Tae Hoon គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា មាន​សិទ្ធិ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើសរើស​កីឡាករ​ល្អ​ជាងគេ​លោក​The Best FIFA Men's Player ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ភ្ញាក់ផ្អើល​នោះ​គឺ​លោក​មិន​បាន​បោះ​ឆ្នោត Cristiano Ronaldo នោះ​ទេ​។

ប្រិ​យ​មិត្ត​បានដឹង​រួច​ជា​ស្រេច​ហើយ​ថា Ronaldo ជា​ម្ចាស់​ពានរង្វាន់​ខាងលើ​នេះ ក្រោយ​ពី​ទទួល​បានការ​បោះ​ឆ្នោត​ឈ្នះ​លើ​ដៃគូ Lionel Messi និង Antoine Griezmann ។ យ៉ាងណាមិញ កំពូល​កីឡាករ​ដែល​ជួយ Real Madrid លើក​ពាន UEFA Champions League និង​ជួយ​ជម្រើសជាតិ​លើក​ពាន Euro 2016 នោះ មិន​នៅ​ក្នុង​ចិត្ត​របស់​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​នោះ​ទេ​។

បើ​តាម​ឯកសារ​របស់ FIFA លោក Lee បាន​បោះ​ឆ្នោត​យក​កីឡាករ​៣​នាក់ គឺ Lionel Messi , Robert Lewandoski និង​ចុង​ក្រោយ​គេ​Alexis Sachez របស់​ក្លឹ​ប Arsenal ៕