សារអេឡិចត្រូនិច
ភូមិ​មួយ​ខេត្តកំពង់ស្ពឺ ពលរដ្ឋ​រស់នៅ​ពឹង​អាស្រ័យ​របរ​ដុត​ធ្យូង


ភូមិ​មួយ​នៅ​ស្រុក​ឱ​រ៉ា​ល់​ក្នុង​ខេត្តកំពង់ស្ពឺ ពលរដ្ឋ​មួយ​ភូមិ​រស់នៅ​ពឹង​អាស្រ័យ​លើ​របរ​ដុត​ធ្យូង​។​ក្រុមការងារ​បាន​ធ្វើ​ដំណើរ​ទៅ​ភូមិ​មួយ​ចម្ងាយ​ជាង ៤០ គីឡូម៉ែត្រ​ភាគ​ខាងលិច​ទីរួមខេត្ត​កំពង់ស្ពឺ​។ គ្រាន់តែ​ចូល​ដល់​ក្នុងភូមិ​នេះ​ភ្លាម ក្លិន​ផ្សែង​ឈ្ងៀម​ហ៊ុយ​ជះ​ចេញពី​ឡ​រាប់​សិប​កន្លែង ដែល​ពលរដ្ឋ​ធ្វើ​ដុត​យក​ធ្យូង​ជា​រៀងរាល់ថ្ងៃ​។ មាន​អ្នកខ្លះ​កំពុង​ប្រមូល​ផល​ធ្យូង និង​មាន​ឈ្មួញ​មក​ទិញ​ដល់​កន្លែង​ទៀត​ផង ដោយ​ទីផ្សារ​ភាគច្រើន​ដឹក​ទៅ​លក់​នៅ​ទីក្រុង​ភ្នំពេញ​និង​ខេត្ត​ក្រុង​មួយ​ចំនួន​ទៀត​។

ព័ត៌មានថ្មីៗ